Kimberly ទៅដើរលេងសមុទ្រជាមួយស្វាមីទាំងផ្អែមល្ហែមទាំងស៊ិចស៊ិ…..មានអ្នកខមិនសួររឿងបេប៊ីមើលទៅមានតម្រុយហើយឬនៅ? មានរូបភាព

និយាយរួមគ្រប់កន្លែងដែលទៅត្រូវតែក្លាយជាថ្ងៃហានីម៉ូន សម្រាប់គូស្វាមីភរិយា Kimberly ជាមួយស្វាមីរូបសង្ហា Mark Prin អាចនិយាយបានថាព្យាយាមបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកគ្រប់ពេលគ្រប់វេលា

ជាក់ស្ដែង បរិយាកាសជុំវិញខ្លួនអ្នកទាំងពីរក៏អំណោយផលបានល្អណាស់​ បន្ទាប់ពីឃើញទាំងគូនាំគ្នាទៅដើរលេងនៅសមុទ្រជាមួយក្រុមមិត្តភ័ក្ដ ហើយគូរបស់ Kimberly-Mark ឃើញផ្អែមល្ហែមរហូត សូម្បីតែទឹកសមុទ្រក៏ប្រែពណ៌ទៅជាផ្កាឈូកអស់ដែរ

After Footer (Active) - damrei Mr1 Zone2

ជាពិសេសដំណើរកំសាន្ដនេះទាំងផ្អែមល្ហែមទាំងស៊ិចស៊ី ព្រោះតែសម្រស់របស់ Kimberly ក្នុងឈុតហែលទឹកពណ៌ផ្កាឈូក បង្អួតរាងស្លីម គ្រប់គ្រប់ជ្រុងមើលពីជ្រុងណាក៏ស្អាតទាក់ភ្នែកទាំងអស់

ហើយមិត្តភ័ក្ដ អ្នកគាំទ្រ ដែលចូលមកខមិនសរសើរអ្នកទាំងពីរក៏មិនតិចដែរ ជាពិសេសមួយឃ្លានេះ “រាងស្អាតខ្លាំងណាស់ចា មើលទៅបេប៊ីមានតម្រុយដែរទេចា?”

អត្ថបទដោយ : នីត្តា