ខាងប្រុសចេញមកអះអាងខ្លួនឯងរឿង Matt Peeranee ត្រូវបានគេរិះគន់ថាជាតារាសម្ដែងស្រីមុខស្រស់ដែលត្រូវបានគេបោកប្រាស់រឿងដៃគូមានប្រពន្ធមានកូនរួចមកហើយ! មានរូបភាព
ត្រូវបានគេដាក់គោលដៅម្នាក់ទៀតហើយ សម្រាប់តួឯកស្រីកូនកាត់ Matt Peeranee ដែលត្រូវបានគេដាក់គោលដៅថានាងគឺជាតារាស្រីមុខស្រស់ដែលត្រូវបានគេបោកប្រាស់ ព្រោះដៃគូមានប្រពន្ធមានកូនរួចមកហើយ
ជាក់ស្ដែង នៅក្នុង IG របស់ Fame Phimadet ម្ចាស់ចិត្តរបស់ Matt ត្រូវបានអ្នកបណ្ដាញសង្គមចូលមកខមិនសួរចំពោះរឿងនេះ
“ឃើញនៅក្នុងហ្វេសបុកថៃរ៉ាក់ផុសថាតួឯកស្រីមុខស្រស់ត្រូវបានគេបោកប្រាស់ ព្រោះមិត្តប្រុសមានប្រពន្ធមានកូនស្រាប់ទៅហើយ ហើយអ្នកខមិនភាគច្រើនគេសុទ្ធតែគិតជាអ្នកនាង Matt ទាំងអស់នឹង សុំរំខានចូលទៅមើលបន្ទិចទៅណាចា”
បន្ទាប់មកខាងកំលោះ Fame មិនបានបណ្ដោយកើតការសង្ស័យយូរ សាម៉ីខ្លួនបានចេញមកឆ្លើយតបភ្លាមៗថា “កំពុងតែជិតមានប្រពន្ធហើយបាទ”
រឿងនេះធ្វើអោយហ្វេនៗគាំទ្រយ៉ាងពេញទំហឹងចំពោះចម្លើយមួយឃ្លានេះ ខ្លីតែមានន័យគ្រប់គ្រាន់និងច្បាស់លាស់ណាស់ ពាក្យចរចាមរាមទាំងប៉ុន្មានក៏បានរលាយអស់
អត្ថបទដោយ : នីត្តា