អ្នកគាំទ្រភ្ញាក់ផ្អើល! Yoo Ah In ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​បន្ទាប់​ពី​ករណី​គ្រឿង​ញៀន។ មានរូបភាព

ក្លាយជាប្រធានបទក្ដៅមួយរំពេចសម្រាប់ Yoo Ah In តារាសម្ដែងល្បីឈ្មោះរបស់កូរ៉េខាងត្បូងវ័យ 38 ឆ្នាំ ដោយកាលពីឆ្នាំមុន ធ្លាប់ត្រួតពិនិត្យឃើញមានសារធាតុញៀននៅក្នុងរាងកាយ មុននិងត្រូវបានចោទប្រកាន់ថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បន្ទាប់សាម៉ីខ្លួនក៏បានសរសេរសារសុំទោសជាសាធារណៈនៅក្នុង IG បច្ចុប្បន្ន​សំណុំរឿង​នេះ​កំពុង​ស្ថិតក្រោម​ការ​កាត់ទោស​នៅឡើយ​

ជាក់ស្ដែង (26 កក្កដា 2024) របាយការណ៍របស់  Korea JoongAng Daily សារពត៌មានកូរ៉េខាងត្បូង បានបង្ហាញថា មន្ត្រីប៉ូលីសស្រុក Yongsan ក្នុងទីក្រុងសេអ៊ូល បានបើកការស៊ើបអង្កេតបណ្ដឹងរបស់ Yoo Ah In ក្នុងករណី​រំលោភ​សេពសន្ថវៈ​លើ​យុវជនវ័យ 30 ឆ្នាំបន្ទាប់ពីជនរងគ្រោះចេញមកដាក់ពាក្យបណ្ដឹងថា ត្រូវតារាសម្ដែងប្រុសរំលោភ ខណៈពេលខ្លួនគេងលង់លក់នៅក្នុងអាផាតមេនមួយកន្លែងនៅតំបន់ Yongsan កាលពីថ្ងៃទី 14 កក្កដាកន្លងមកនេះ

After Footer (Active) - damrei Mr1 Zone2

របាយការណ៍ពិសេសរបស់ទីភ្នាក់ងារសារព័ត៌មាន Chosun Ilbo បើកបង្ហាញថា ជនរងគ្រោះមានឈ្មោះ  A  អះអាងថាខ្លួនបានគេងលក់ដេកនៅក្នុងផ្ទះល្វែងការិយាល័យ នៅកូរ៉េហៅថា Officetel តាំងពីម៉ោង 6 ដល់ម៉ោង 4 ល្ងាច ក្នុងថ្ងៃកើតហេតុ ដល់ពេលភ្ញាក់ឡើងឃើញថា ខ្លួនត្រូវបានរំលោភបំពានរាងកាយ ទើបខ្លួនទៅប្ដឹងនៅពេលព្រឹក

តាមរបាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា អាផាតមេនខាងលើ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្ដែជារបស់បុគ្គលទីបី តែមិនបានបញ្ជាក់ថាមានការពាក់ព័ទ្ធអ្វីនោះឡើយ ហើយពេលវេលាកើតហេតុ មានបុរសម្នាក់ផ្សេងទៀតនៅទីនោះដែរ ទាំងអស់នេះ ខាងប៉ូសីលកំពុងពិនិត្យ​មើល​លទ្ធភាព​ថា​តើ​តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឬ​អត់ ចំណែក​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​និង​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ ។ ពីការពិនិត្យរាងកាយដំបូង មានលទ្ធផលតេស្តអវិជ្ជមាន

អាជ្ញាធរ​កំពុង​រៀបចំ​កោះហៅ​តារា​សម្តែង​ជាប់​ចោទ​មក​សាកសួរ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ដើមឡើយបានបដិសេធការចោទប្រកាន់នេះ ដោយទទូចថាខ្លឹមសារនៃពាក្យបណ្តឹងមិនពិត។ លោក​ក៏​បាន​ស្នើ​ឲ្យ​សាធារណជន​ចៀសវាង​ការ​សង្ស័យ​ដោយ​មិន​ចាំ​បាច់​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​តារា​សម្ដែង​រូប​នេះ​។

តាមច្បាប់បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងការ​រំលោភ​ភេទ​ដូច​គ្នា​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ការ​រំលោភ​សេពសន្ថវៈ​ឬ​ការ​រំលោភ​សេពសន្ថវៈ ដោយការប្រើម្រាមដៃឬប្រដាប់ភេទចូលទៅក្នុងរាងកាយភាគីផ្សេងទៀត ដែលមិនត្រូវបានចាត់ទុកថាជាសរីរាង្គផ្លូវភេទ ដោយប្រើអំពើហឹង្សា ឬការគំរាមកំហែង ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកធ្វើ ដាក់ពន្ធនាគារយ៉ាងតិច ២ ឆ្នាំ………….

អត្ថបទដោយ : នីត្តា