ទៅហានីម៉ូនមុនរៀបការ! Taew Nathaporn បណ្ដើរគូដណ្ដឹងទៅដើរលេងនៅអឺរ៉ុបយ៉ាងផ្អែមល្ហែមអនាគតកូនកំលោះកូនក្រមុំធ្វើអោយហ្វេនៗលើសជាតិស្ករអស់ហើយ! មានរូបភាព
អាចនិយាយបានថាពេលនេះពិភពលោកកំពុងតែស្រស់ស្រាយ បេះដូងឡើងផ្កាឈូកអស់ហើយ សម្រាប់គូរបស់តារាសម្ដែងស្រី Taew Nathaporn ជាមួយនិងគូដណ្ដឹងអ្នកមានហៃសូ Pranai Phonprapha បន្ទាប់ពីខាងប្រុសបានលុតជង្គង់សុំរៀបការរួមមកឃើញថាអ្នកទាំងពីរបណ្ដើរគ្នាទៅហានីម៉ូនក្រៅប្រទេសមិនទាន់ត្រលប់មកវិញទេ
កាលពីពេលថ្មីៗនេះសាម៉ីខ្លួនខាងស្រីបានចេញមកផុសរូបភាពដំណើរកំសាន្ដនៅអឺរុ៉ប សប្បាយគ្មានអ្វីប្រៀបផ្ទឹមបានទេ ស្អាតៗក៏ស្អាត ផ្អែមល្ហែមក៏ផ្អែមល្ហែម ពេលនេះប្រហែលជាស្រមោចតោងទូរស័ព្ទអស់ហើយ
ក្ដីសុខពិតៗ ឃើញអាយដលមានក្ដីសុខយ៉ាងនេះអញ្ចឹងហ្វេនៗសុំអោយបេះដូងម្នាក់មួយទៅចុះ ដើរលេងនៅអឺរ៉ុបច្រើនថ្ងៃបែបនេះមិនមែននាំគ្នាទៅមើលទីតាំងសម្រាប់ថ្ងៃមង្គលឯណាហី…..
អត្ថបទដោយ : នីត្តា