“James Ma”បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ “Pie” នៅហុងកុង ទឹកដីនៃក្តីស្រលាញ់។

ពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងៗ សម្រាប់គូស្នេហ៍កំពូលតារា James Ma និង Pie-Rinrada Kaewbuasai ។

ព្រោះថាចាប់តាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរប្តូរមកជាគូស្នេហ៍ ហាក់តែងតែមានពេលវេលាផ្អែមល្ហែមមកបង្ហាញជូនអ្នកគាំទ្រ សើចសប្បាយគ្រប់ពេលវេលា។

After Footer (Active) - damrei Mr1 Zone2

រួមទាំងពេលវេលាចុងក្រោយ បង្ហាញដោយផ្ទាល់ពីហុងកុង នៅពេលដែលគូស្នេហ៍មួយគូនេះឲសម្រេចចិត្តរៀបចំកាលវិភាគហោះហើរ ដើម្បីទទួលយកខ្យល់ត្រជាក់ និងបន្ថែមភាពផ្អែមល្ហែមមុនចូលឆ្នាំ។

មិនទាន់អស់ទេ ព្រោះលើកនេះ James Ma ក៏បានបើករបៀប #crazylove កម្រិត 10 ក្នុងចំណោម 10 ដោយបញ្ចេញរូបថតមួយសន្លឹកបង្អួតសម្រស់ជាមួយគូស្នេហ៍ដ៏ស្រស់ស្អាត ឱ្យអ្នកគាំទ្រដែល Follow Instagram @james_jamesma ចូលមើលជាបន្តបន្ទាប់ ហើយថែមទាំង បានបន្ថែមចំណងជើងក្នុងទម្រង់ជា emoji បេះដូងពណ៌ផ្កាឈូកដ៏ធំ!