Yaya Urassaya បន្ទាប់ពីបីកូនមិត្តសម្លាញ់យំរួចមកក៏៏មានគំនិតធ្វើរឿងមួយនេះ………. Nadech ក៏អូខេព្រោះនិយាយគ្នាញឹកញាប់មកហើយ! មានរូបភាព

នេះចាត់ទុកថាជាសកម្មភាពដែលធ្វើអោយគ្រប់គ្នារំភើបចិត្តនិងខ្នាញ់មីងក្មួយបន្ទាប់ពីបានជួបគ្នាលើកដំបូង សម្រាប់តួឯកស្រីល្បីឈ្មោះ Yaya Urassaya នៅពេលដែលវីដេអូបីកូនរបស់មិត្តសម្លាញ់ដែលទើបនិងកើត ខណៈពេលនោះក៏មានវគ្គទឹកភ្នែកព្រោះតែក្ដីរំភើបផងដែរ រហូតធ្វើអោយអ្នកគាំទ្រ លាន់មាត់ចង់ឃើញសាម៉ីខ្លួនពរកូនខ្លួនឯងម្ដង

ជាក់ស្ដែង (1 សីហា 2024) Yaya ក៏បានចេញមកនិយាយពីសកម្មភាពនៅថ្ងៃនោះថា “ឆ្ងល់ខ្លួនឯងដូចគ្នា ជាកូនរបស់មិត្តភ័ក្ដដំបូងគេដែលបីពេលគាត់នៅតូចដូចនេះ ទើបយំ វិនាទីដំបូងដែលបានប៉ះ នេះគឺជាមនុស្សខ្លួនតូចបំផុត សួរថាហេតុអ្វីបានជាយំដល់ថ្នាក់នេះ ក៏មិនដឹងដូចគ្នា នេះប្រហែលមកពីគ្រប់គ្នានៅជុំវិញដែរ គឺអ្នកនៅក្នុងផ្ទះឬគ្រួសារ បងស្រីក៏មិនទាន់មានកូន វាហាក់បីដូចជាទារកដំបូងដែលខ្ញុំបានបី ជាកូនរបស់អ្នកសំខាន់ក្នុងជីវិតរបស់ខ្ញុំ សួរថាចូលចិត្តក្មេងទេក៏ចូលចិត្ត

After Footer (Active) - damrei Mr1 Zone2

សួរថាធ្លាប់គិតរូបភាពនៅថ្ងៃអនាគតអត់ រូបភាពជាម្ដាយគេ ខ្ញុំសង្ឃឹមថានិងមានចឹងដែរចុះ ប៉ុន្ដែមិនទាន់ចង់បានជាផ្លូវការអីទេ បើជួយមើលយូរម្ដងទៅរួចតែបើអោយមើលពេញមួយថ្ងៃអត់កើតទេ ចំណែករឿងយំអត់មានអ្នកសួរទេ ព្រោះបើស្គាល់ខ្ញុំច្បាស់ៗជាដឹងថាខ្ញុំចូលចិត្តយំ យំបានគ្រប់យ៉ាង ចំណែកខ្ញុំៗក៏មិនបានទៅសង្ឃឹមអ្វីដែរ តែវាជាគោលដៅជីវិតដែលយើងចង់មានគ្រួសារស្រាប់ទៅហើយ

ធ្លាប់និយាយជាមួយបង Nadech រឿងមានកូនញឹកដែរ ហើយក៏ច្បាស់លាស់ណាស់ ជាប្រធានបទដែលនិយាយគ្នាមិនចេះចប់ ព្រោះបើគិតលើអាយុប្រហែលៗពួកយើងការសាងគ្រួសារ គឺច្បាស់ជាមាន ហើយវិធីចិញ្ចឹមកូនក៏មិនអាចខ្វះបានដែរ និយាយគ្នាមួយរយៈធំហើយថាពួកយើងត្រូវត្រៀមអ្វីខ្លះ យើងត្រូវបង្កើតទំនុកចិត្តអោយខ្លួនឯង ក្នុងការចែកបន្ដចំណេះដឹងដែលពួកគាត់

រឿងផ្ញើរពងញីដំបូងគឺមិនមានគម្រោងទេ ប៉ុន្ដែពេលសម្ដែងរឿង fast feel love ធ្វើអោយយើងប្រាកដក្នុងចិត្តខ្លាំងជាងមុន ព្រោះរឿងនេះនិយាយទាក់ទងនិងមនុស្សស្រីដែលធំហើយ តែមិនមានគម្រោងគោលដៅក្នុងជីវិត តាំងពីពេលនោះមក ក៏ទៅពិភាក្សាជាមួយពេទ្យថានិងផ្ញើរពងញី ប្រហែលជាចុងឆ្នាំនេះហើយ ព្រោះពេលនេះកំពុងរវល់ខ្លាំង មាននិយាយជាមួយមិត្តភ័ក្ដដែរ ថាគេធ្វើយ៉ាងម៉េចខ្លះ តែវាមិនគួអោយខ្លាចដូចជាការគិតទេ សួរថានឹកឃើញរូបភាពខ្លួនឯងពេលមានកូនឬនៅ គឺនឹកមិនចេញទេ ដឹងត្រឹមថាផ្ញើរពងញីកាន់តែលឿនកាន់តែល្អ ធំៗអស់ហើយ ល្មមចេះគិតគូហើយ”

អត្ថបទដោយ : នីត្តា