Nine Naphat សុំពេលមើលថែខ្លួនឯងសិន….បើកចិត្តនិយាយលើកដំបូងបន្ទាប់ពីបញ្ចប់ផ្លូវស្នេហ៍ជាមួយ Baifern! មានរូបភាព

តួឯកប្រុសរូបសង្ហា Nine Naphat បានចេញមកផ្ដល់បទសម្ភាសន៍ក្នុងក្នុងកម្មវិធី​ចាក់បញ្ចាំងភាពយន្ត Manaman ប្រាប់ពីសភាពចិត្តបន្ទាប់ពីបញ្ចប់ឋានៈអ្នកមានគូ ក្លាយជាអ្នកនៅលីវម្ដងទៀត

ថែមទាំងបានប្រាប់ពីមូលហេតុដែលធ្វើអោយខ្លួនស្គមជាងមុនដែលគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា មូលហេតុមកពីសម្រកឬមកពីខូចចិត្ត ព្រោះគ្រប់គ្នាមានការបារម្ភពីសាម៉ីខ្លួនឯងណាស់

After Footer (Active) - damrei Mr1 Zone2

“ដោយសារតែខ្ញុំសម្រកគីឡូ និងគ្រប់គ្រងគីឡូអោយបានត្រឹមត្រូវ មកជាច្រើនខែដែរហើយ ខំហាត់ប្រាណ និងសម្រាកអោយបានគ្រប់គ្រាន់ ដោយសារតែមានគម្រោងចុងឆ្នាំ ប៉ុន្ដែសុំលាក់សិនថាជាគម្រោងអ្វី សូមរងចាំតាមដានទាំងអស់គ្នាណាបាទ វាជាគោលដៅក្នុងជីវិតរបស់ខ្ញុំខ្លួនឯងផ្ទាល់តែម្ដង”

“អគុណសម្រាប់ការព្រួយបារម្ភតែខ្ញុំមានបានកើតអ្វីនោះទេ គេងស្រួល ញុំឆ្ងាញ់បានតាមធម្មតាបាទ រឿងផ្លូវចិត្តវិញក៏អូខេ ល្អប្រសើរជាងមុនច្រើនហើយ មើលថែខ្លួនឯងខ្លាំងជាងមុន ប៉ុន្ដែមិនអាចផ្ដល់ជាភាគរយអោយបានទេ តាំងពីពេលនោះមកពួកយើងអត់បាននិយាយគ្នាទេ ព្រោះរវល់ធ្វើការតែម្យ៉ាង មានថតផ្សព្វផ្សាយ និងថតភាគយន្ដ ធ្វើការជាប់តែម្ដង”

“បើសួរថាគិតយ៉ាងណាចំពោះស្នេហា គឺសម្រាប់ខ្ញុំនៅតែជារឿងដ៏ស្រស់ស្អាត គ្រាន់តែពេលនេះសុំពេលមើលថែខ្លួនសិន វាជារឿងសំខាន់ទីមួយតែម្ដង អោបថើបខ្លួនឯងអោយបានច្រើនៗ មើលថែខ្លួនឯងអោយច្រើនៗ”

អត្ថបទដោយ : នីត្តា