Sririta ស្វីតជាមួយស្វាមីញឹកៗពេលនេះប្រកាសដំណឹងល្អបានសម្រេចត្រៀមខ្លួនទទួលស្វាគមន៍សមាជិកថ្មីម្នាក់ទៀតហើយ! មានរូបភាព
មានដំណឹងល្អមកប្រកាសប្រាប់គ្រប់គ្នាអោយបានដឹងសារជាថ្មីម្ដងទៀតហើយ សម្រាប់គូរបស់អ្នកមា៉ក់រូបស្រស់ Sririta Jensen ដោយប្រកាសថាពេលនេះនាងកំពុងពរពោះកូនទីពីរហើយ ទីបំផុតក៏មានប្អូនអោយ Kwin បានមើលថែហើយ
ដោយ Sririta ចេញមកផុសរូបថតគូជាមួយនិង Korn Narongdej អមជាមួយនិងប្រយោគសារខ្លីៗថា “Kwin មានប្អូនហើយចា @gavinnarongdej”
រឿងនេះធ្វើអោយមិត្តភ័ក្ដិរួមទាំងអ្នកគាំទ្រប្រញាប់ចូលទៅសម្ដែងក្ដីត្រេកអរ និងខមិនអបអរសាទរជាមួយម្ចាស់ខ្លួនយ៉ាងច្រើនតែម្ដង រឿងភេទរបស់កូនទីពីរនៅមិនទាន់ដឹងនោះទេចាំអ៊ុតមើលជាមួយគ្នានៅពេលក្រោយទៀតចា
អត្ថបទដោយ : នីត្តា