Baitoey RSiam ចេញមកបដិសេធរឿងនាងចេញពីគុកមិនបានប៉ុន្មានថ្ងៃផងជូនលុយឪពុករាប់លាន……រឿងក្លែងក្លាយកុំជឿ?! មានរូបភាព

ក្ដៅស្លឹកត្រចៀកមិនស្ទើរទេទើបធ្វើអោយតារាចម្រៀងស្រី Baitoey RSiam ត្រូវចេញមកបកស្រាយជាបន្ទាន់ ព្រោះនាងបានទៅប្រទះឃើញមានការចែករំលែករឿងរ៉ាវដែលទាក់ទងនិងនាងលើបណ្ដាញសង្គមថា

“បន្ទាប់ពីអ្នកចម្រៀងល្បីឈ្មោះ រួចទោសចេញពីគុកមិនបានប៉ុន្មានថ្ងៃ បាននាំយកលុយជូនឪពុកជាង 10 លានបាត” , “អោយឪចិញ្ចឹមស្រីក្មេងបាន” ទាំងអស់នេះបានធ្វើអោយមនុស្សចំនួនលង់ជឿ ថែមទាំងមានបញ្ចេញមតិរិះគន់ជាច្រើនបានកើតឡើង

After Footer (Active) - damrei Mr1 Zone2

ដោយសារផុសទាំងអស់នេះហើយដែលធ្វើអោយ Baitoey ត្រូវប្រញាប់ចេញមកឆ្លើយតបចំពោះរឿងរ៉ាវទាំងអស់នេះ ព្រោះនាងមិនចង់អោយហ្វេនៗមានការយល់ច្រលំ និងបញ្ជក់អំពីរឿងពិតប្រាកដថា “ក្លែងក្លាយទេ សូមកុំជឿអី” ឃើញបែបនេះខាងគ្រួសារនិងអ្នកគាំទ្ររបស់នាងបានជួយគ្នាចែករំលែកនិងផ្ដល់កំលាំងចិត្តដល់នាងយ៉ាងច្រើន

អត្ថបទដោយ : នីត្តា