Janie Tienphosuwan និង Mickey Nont រួមជាមួយកូនស្រី ចូលគោរពសុំពរជ័យពី Da Hathairat ដែលជាផលិតកររឿងដ៏ល្បីមួយរូប ដែលត្រូវបានចាត់ទុកថាជាម្តាយក្នុងវិស័យសិល្បៈ។
ជាថ្ងៃដ៏គួរឱ្យស្រលាញ់មួយទៀតសម្រាប់គ្រួសាររបស់តារាសម្តែងស្រី Janie Tienphosuwan ដែលរួមជាមួយនឹងស្វាមី Mickey Nont និងកូនស្រីជាទីស្រលាញ់ Nong Nola បានធ្វើដំណើរទៅគោរព និងសុំពរជ័យក្នុងឱកាសទិវាបុណ្យមាតាជាតិ 12 សីហា ពី Da- Hathairat Amtawanich ជាផលិតកររឿងភាគដ៏ល្បីល្បាញ ដែលនាងគោរពរាប់អានជាម្តាយក្នុងវិស័យសិល្បៈ។
គួរបញ្ជាក់ថានេះជារូបភាពគ្រួសារដ៏ធំរបស់តួឯកស្រី Janie ដែលកម្របង្ហាញមុខតាមបណ្តាញសារព័ត៌មានម្ដងទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនមក។
ហើយនៅក្នុងរូបថតដ៏កក់ក្តៅនេះក៏មាន Khun Mae Chamaiporn Thianphosuwan ម្តាយរបស់ Janie និងក្រុមគ្រួសាររបស់ប្អូនស្រី Jan Chalisa ដែលបានចូលរួមទទួលទានអាហារផងដែរ។ វាជាសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ។


