ទីបំផុត Bella-Will Chawin បង្ហាញរូបភាពគូទៅ Dinner ជាមួយគ្នាពិតជាគួអោយស្រលាញ់ខ្លាំងណាស់ឋានៈមិនខ្វះលុយតែសាមញ្ញៗទាំងគូតែម្ដង! មានរូបភាព
តារាសម្ដែងស្រី Bella Ranee បន្ទាប់ពីបើកចិត្តបង្ហាញម្ចាស់បេះដូងថ្មីជាមួយអ្នកជំនួញធំ Will Chawin ទាយាទម៉ឺនលានប្រចាំប្រទេសថៃ ដោយផ្លូវស្នេហានេះពិតជាត្រូវបានព្រហ្មលិខិតនាំមកអោយជួបគ្នានៅលើយន្ដហោះ ហើយក៏នឹកស្មានមិនដល់ថាអាចមានថ្ងៃនេះ
នេះរឿងរ៉ាវជួបគ្នាលើកដំបូងរហូតបានមកមើលចិត្តគ្នាដល់សព្វថ្ងៃនេះ Bella-Will Chawin បានអភិវិឌ្ឍន៍ទំនាក់ទៅមុខជាមួយគ្នាជារឿយៗ មានទាំងការធ្វើបុណ្យរួមគ្នាជាច្រើនលើកច្រើនសារ និងមានការទៅដើរលេងជុំគ្នាជាមួយក្រុមមិត្តភ័ក្ដ ជាមួយគ្រួសារខាងប្រុសទៀតផង
ហើយថ្មីៗនេះ Will Chawin បានមកជួបគ្រួសាររបស់ Bella កាលពីថ្ងៃទិវាអ្នកម្ដាយកន្លងមក ជារូបភាពដែលធ្វើអោយហ្វេនៗត្រជាក់ចិត្តបំផុត ក្រោយមកក៏មានរូបភាពគូរបស់អ្នកទាំងពីរផុសចេញមកនៅលើបណ្ដាញសង្គម ដោយអ្នកទាំងពីរចេញទៅញុំបាយល្ងាចជាមួយគ្នា ឃើញហើយត្រជាក់ចិត្ត អារម្មណ៍ហោះហើរដូចពពុះសាប៊ូអញ្ចឹង
អត្ថបទដោយ : នីត្តា