Songkran ព្រមទទួលថាចាញ់ច្រាប Mind Napasasi ស្នេហា 2 ឆ្នាំរីករាយខ្លាំងណាស់តែរឿងរៀបការមិនប្រាកដថា….! មានរូបភាព

អាចនិយាយបានថាកាន់តែបើកបង្ហាញខ្លួនកាន់តែផ្អែមល្ហែម សម្រប់គូស្នេហ៍យ៉ាងលោក Songkran Techanarong ជាមួយនឹងម្ចាស់ចិត្តរូបស្រស់ Mind Napasasi  ថែមទាំាងជួយគ្នារកស៊ី ហើយក៏តែងតែបានឃើញអ្នកទាំងពីរឡាយលក់របស់ញឹកញាប់ ព្រមទាំងធ្វើវីដេអូជាមួយគ្នាទៀតផង

ជាក់ស្ដែង (16 សីហា 2024) Mind Napasasi បង្កើតមុខរបរថ្មី Songkran ក៏មិនភ្លេចក្នុងការចូលរួមអបអរសាទរជាមួយនាង ថែមទាំងបើកចិត្តនិយាយរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរថា

After Footer (Active) - damrei Mr1 Zone2

“ស្នេហា 2 ឆ្នាំគឺពិតជាល្អឡើងរឿយៗ នៅជាមួយគ្នាហើយសប្បាយចិត្ត ម្នាក់ៗសុទ្ធតែជួយគ្នារកស៊ី បង Songkran គឺជាកំលាំងចិត្តសម្រាប់ខ្ញុំ ទោះជាគាត់មិនសូវនិយាយឬប្រាប់ថាស្រលាញ់ តែទង្វើរបស់គាត់គឺពិតជាច្បាស់លាស់និងអាចជឿជាក់បាន គ្រប់ពេលដែលខ្ញុំធ្វើអ្វីមួយគាត់ក៏នៅក្បែរខ្ញុំរហូត” 

ខណៈពេល Songkran ព្រមទទួលថា “Mind ជាមនុស្សស្រីដែលពូកែ ឧស្សាហ៍ពេញទៅដោយកំលាំង នេះហើយដែលដាស់ភ្លើងក្នុងខ្លួនខ្ញុំឡើងមក សម្រាប់ខ្លួនឯងមានអាយុ 40 ឆ្នាំទៅហើយដូច្នេះកំលាំង ចិត្តគំនិតរបស់ខ្ញុំថយចុះបន្ទិចម្ដងៗតែដល់ពេលមាន Mind ចូលមកក្នុងជីវិតទើបធ្វើអោយខ្ញុំមានកំលាំងចិត្តក្នុងការប្រើពេលវេលាជីវិតរស់នៅធ្វើការផ្សេងៗ

ចំណែករឿងរៀបការខ្ញុំទាំងពីរមិនទាន់គិតឬសម្លឹងមើលឆ្ងាយដល់ថ្នាក់និងទេ ព្រោះអនាគតទៅវែងឆ្ងាយទៀត យើងនិយាយគ្នាតែរឿងបច្ចុប្បន្នគឺធ្វើគ្រប់យ៉ាងអោយបានល្អបំផុត ចំណែករឿងដំណឹងល្អសូមទុកអោយអនាគតសម្រេចចុះ សូមអោយតែយើងយល់ចិត្តគ្នា ជួយគ្នាទៅវិញទៅមក ប្រើជីវិតបច្ចុប្បន្នរួមគ្នាអោយល្អបំផុតទៅបានហើយ”

រឿងនេះ Songkran នៅបានបង្អាប់ក្នុងការបង្កើតគ្រួសារថ្មីថា នៅមានកំលាំងកុំភ័យ តែសូមទុកអោយអនាគតចុះ ព្រមទទួលថាតាំងពីមាននាងធ្វើអោយខ្ញុំពូកែនិយាយជាងមុន ព្រោះគាត់ចាប់ខ្ញុំទៅឡាយលក់ក្នុងតិកតុករហូត ធ្វើការអោយសង្សាមិនបានថ្លៃខ្លួនទេ ហើយរឿងកុងធនាគារគឺអោយគាត់ជាអ្នកគ្រប់គ្រងទាំងអស់ព្រោះគាត់ម៉ត់ចត់ ច្បាស់លាស់ាងខ្ញុំ 

អត្ថបទដោយ : នីត្តា