បើកសិទ្ធពេញៗ Nonkul ទទួលបានសិទ្ធជាអណាព្យាបាលរបស់អូន Pimai ជំនួស Aff Taksaorn មួយសន្លឹកនេះហ្វេនៗឃើញហើយបេះដូងហោះហើរ! មានរូបភាព

អាចនិយាយបានថាស្នេហាថ្មីនេះពិតជាសុភមង្គលពិតៗសម្រាប់គូរបស់ Aff Taksaorn ជាមួយ Nonkul Chanon ហើយទំនាក់ទំនងរវាង Nonkul និងអូន Pimai កូនស្រីរបស់ម៉ាក់ Aff ត្រូវរូវគ្នាបានល្អណាស់ ព្រោះតែងតែមានសកម្មភាពបង្កើតស្នាមញញឹមដល់ហ្វេនៗជានិច្ច

ដោយថ្មីៗនេះក៏មានរូបភាពដ៏គួអោយស្រលាញ់របស់ Nonkul ទៅបំពេញតួនាទីជាអនាព្យាបាលរបស់អូន Pimai ដើម្បីធ្វើកិច្ចការនៅសាលារៀនចំនួស Aff ព្រោះម៉ាក់ជាប់កិច្ចការមិនអាចមកបាន ទើបត្រូវអោយកំលោះរូបសង្ហាទៅមើលថែជំនួសនិងផ្ដល់កំលាំងចិត្តដល់នាងតូច ហើយ Nonkul ក៏ធ្វើជាអ្នកថតរូបអោយទៀតផង ព្រោះត្រូវផ្ញើរអោយម៉ាក់ Aff 

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗពេញចិត្តជាខ្លាំងហើយនៅខមិនប្រាប់ក្នុងសម្លេងតែមួយទៀតថា គួអោយស្រលាញ់ខ្លាំងណាស់ សមធ្វើជាប៉ាអោយហើយ ហើយក៏ចង់ឃើញអ្នកទាំងពីរមានប្អូនអោយ Pimai ទៀតផង

អត្ថបទដោយ : នីត្តា