ស្ងាត់ៗមកផ្អែមល្ហែមតែពីរនាក់! Nadech-Yaya បង្ហាញខ្លួននៅសមុទ្រតែពីរនាក់យ៉ាងផ្អែមល្ហែមសាមញ្ញៗតែមិនធម្មតា! មានរូបភាព
ព្រោះតែពេលនេះមានពេលទំនេរត្រូវគ្នា ទើបមានរូបគូរមកបង្អួតហ្វេនៗចា សម្រាប់តារាសម្ដែងកំលោះសង្ហា Nadech Kugimiya ជាមួយម្ចាស់ចិត្តរូបស្រស់ Yaya Urassaya កៀកកើយជិតស្និតទៅដើរលេងនៅសមុទ្រជាមួយគ្នាយ៉ាងផ្អែមល្ហែម
ហើយរូបភាពដែលធ្វើអោយអ្នកគាំទ្ររំជួលចិត្តបំផុតនោះគឺ Nadech-Yaya កៀកកើយនាំគ្នាដើរលេងនៅសមុទ្រថតរូបស្អាតៗនៅលើឆ្នេរខ្សាច់យ៉ាងរ៉ូមែនទិក អាចនិយាយបានថាអ្នកទាំងពីរគឺជាគូរស្នេហ៍ដែលដាក់ខ្លួន រស់នៅសាមញ្ញបែបធម្មតាៗ ព្រោះតែរូបភាពបង្ហាញពីអត្ថន័យស្នេហ៍ដ៏ជ្រាលជ្រៅដែលអ្នកទាំងពីរផ្ដល់អោយគ្នា
រូបមួយសន្លឹកដែលទាក់ទាញខ្លាំងបំផុតគឺជារូបដែលខាងស្រីកាន់តុក្កតាឡាប៊ូប៊ូ ហើយ Nadech នៅក្បែរៗយ៉ាងជិតស្និតមួយគូនេះគីមីត្រូវគ្នាខ្លាំងណាស់
អត្ថបទដោយ : នីត្តា