រិះគន់បានគ្រប់រឿងមែន! Kaew Charinya មិនដឹងតបយ៉ាងម៉េចល្អ? ពេលជួបនិងអ្នកបណ្ដាញសង្គមប្រាប់ថាអោយធ្វើការខ្លះផងកុំពូកែតែខាងធ្វើម្ហូបតែមួយមុខ! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅឡើងមួយរំពេចលើបណ្ដាញសង្គម សម្រាប់ខមិនរបស់អ្នកបណ្ដាញសង្គមម្នាក់ដែលចូលមកសម្ដែងការយល់ឃើញខាងក្រោមវីដេអូក្នុង IG ឈ្មោះ  @kaewjarin របស់តារាស្រី Kaew Charinya ព្រោះនៅក្នុងវីដេអូខាងលើដែលបង្ហាញពីការធ្វើម្ហូបដោយយកបន្លែដែលបានដាំដោយខ្លួនឯង

ប៉ុន្ដែខមិនខាងក្រោមវីដេអូនោះបាននិយាយថា “យើងមានអារម្មណ៍ថាស្រលាញ់ចូលចិត្តប្អូនទាំងពីរខ្លាំងណាស់ មិនមែនគូដែលរៀបការដើម្បីបង្អួតលុយកាក់មាសប្រាក់ បង្អួតតែរបស់ប្រេនៗហ៊ឺហារ ធ្វើអោយដឹងថាស្វាមីមនុស្សជាទីស្រលាញ់ត្រូវតែមានឋានៈប្រហែលៗនេះ”

After Footer (Active) - damrei Mr1 Zone2

នៅខាងក្រោមនោះក៏មានម្នាក់ចូលមកនិយាយដូចច្នេះថា “មែនហើយចា ប៉ុន្ដែអនាគតមិនស្ថិតស្ថេរទេ មនុស្សស្រីដូចជាយើងគួតែមានការងារមានចំនូលជារបស់ខ្លួនឯងផងដែរ​គួតែទទួលការងារមកធ្វើខ្លះ ព្រោះប្អូនមិនត្រូវពូកែតែរឿងធ្វើម្ហូបតែម្យ៉ាងនោះទេ ជាមេផ្ទះល្អចាត់ទុកថាជារឿងដ៏ល្អបំផុត តែស្វាមីគេឆ្អែតឆ្អន់គ្រប់គ្រាន់ទើបគាត់អាចផ្ដល់អោយប្រពន្ធដែលមានអាយុ 10 ឆ្នាំ គ្រប់គ្រាន់ដោយការធ្វើការងាររកចំនូលដើម្បីប្រើជីវិតសប្បាយៗជាមួយគ្នាបានយូរ កុំអន់ចិត្តណាចាគ្រាន់តែខ្ញុំគិតឃើញផ្ទុយពីគេ ប៉ុន្ដែអ្វីដែលខ្ញុំនិយាយគឺជារឿងពិតចាព្រោះធ្លាប់ជួបខ្លួនឯងផ្ទាល់”

ប៉ុន្ដែពេលខមិននោះបានផុសចេញទៅខាង Kaew Charinya បានឆ្លើយតបត្រលប់ទៅវិញយ៉ាងច្បាស់លាស់ថា “ខ្ញុំក៏មានលុយទុកលុយសន្សំចា​ មិនបាច់បារម្ភនោះទេ ធ្វើការងារតិចមិនមែនមានន័យថាគ្មានលុយនោះទេចា”

ខណៈពេលដែលខាងស្វាមីចូលមកឆ្លើយបន្ថែមថា “មិនមែនឆ្អែតឆ្អនខ្លួនប្រាណទេបាទ តែឆ្អែតឆ្អន់ចិត្តថ្លើមច្រើនជាង” អ្នកគាំទ្រពេញចិត្តជាខ្លាំងប្ដីប្រពន្ធជួយគ្នាបានល្អពិតៗ

អត្ថបទដោយ : នីត្តា