Janji ថតរូបស្អាតៗនៅផ្ទះរបស់ Mario តែត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ធ្ងន់ៗថា….ខ្លាចគេមិនដឹងថាទៅរកប្រុសដល់ផ្ទះមែនទេ?! មានរូបភាព
ជាតារាស្រីដែលចូលចិត្តតែងខ្លួនស៊ិចស៊ីនិងការថតរូប សម្រាប់តួឯកស្រីស្អាត Janji Janjira ហើយនាងក៏តែងតែជួបការរិះគន់ពីសំណាក់អ្នកបណ្ដាញសង្គមជាញឹកញាប់
ជាក់ស្ដែង Janji បានផុសរូបភាពថតគូជាមួយនិងរូប Zimomo ដែលជាតុក្កតារបស់ Mario Maurer សន្សំតាំងក្នុងផ្ទះ ប៉ុន្ដែមានអ្នកខមិនម្នាក់ចូលមសរសេរថា “ខ្លាចគេមិនដឹងថាទៅរកប្រុសដល់ផ្ទះមែនទេ តែខាងប្រុសកំណត់អោយ 10+ ថ្ងៃអោយទៅរកម្ដង ខាងប្រុសជាប់ពួកម៉ាកខ្លាំងជាង ដូច្នេះប្រហែលជាហត់តិចហើយ”
ដោយក្រោយមក Janji បានឃើញ និងប្រញាប់ចូលទៅខមិនឆ្លើយតបភ្លាមៗថា “តើអ្នកឯងគិតអី” ក្រោយមកទៀតក៏បានសរសេរអធិប្បាយថា “ខ្ញុំចូលចិត្តនៅផ្ទះរបស់ខ្ញុំខ្លាំងណាស់ៗៗៗៗៗ ខ្ញុំធ្វើការហើយ ខ្ញុំក៏រវល់លេងជាមួយនិងកូនឆ្កែកូនឆ្មានិងបក្សីរបស់ខ្ញុំ យូរៗទើបខ្ញុំចេញទៅក្រៅម្ដងតែអ្នកបងក៏ថាអោយខ្ញុំទៀត ខ្ញុំចង់ថតរូបជាមួយ zimomo មិនបានទៀតមែន”
សម្រាប់អ្នកគាំទ្រវិញឃើញហើយចូលទៅសម្រុកព្រលះអ្នកខមិននោះរាប់សែនម្នាក់ៗជួយគ្នាដាក់គ្មានទប់មាត់ទប់កនោះទេ
អត្ថបទដោយ : នីត្តា