អីយ៉ាស់កំលោះម្នាក់នោះជានរណា? Baifern អង្គុយញុំសាច់ជ្រូកអាំងមើលទេសភាពយ៉ាងមានក្ដីសុខតែកំលោះក្នុងកញ្ចក់បានធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងថាជានរណា? មានរូបភាព
តួឯកស្រីអារម្មណ៍ល្អ Baifern Pimchanok ហើយរឿងថ្មីដែលនាងកំពុងតែសម្ដែងគឺធ្វើអោយមានការគាំទ្រជាខ្លាំងព្រោះគ្រប់គ្នាពេញចិត្តនិងការលះបង់ដែលពេញទៅដោយសមត្ថភាពរបស់នាង អាចនិយាយបានថានាងកំពុងធ្វើអោយគ្រប់គ្នាឈ្លក់រវង្វែងពេញប្រទេសហើយ
ទោះជាស្នេហាប្រេះឆាតែរឿងការងារគឺឡើងស្រើតៗតែម្ដង ហើយតាំាំងពីរនៅម្នាក់ឯងមួយរយៈធំមកគឺឃើញថានាងស្រស់ថ្លាទ្វេដង ជាការបន្ដដំណើរតែម្នាក់ឯងយ៉ាងរឹងមាំហើយស្រស់ស្អាតបំផុត ព្រោះនាងមានគ្រួសារមានមិត្តភ័ក្ដដែលចាំនៅក្បែរកាយចាំផ្ដល់កំលាំងចិត្តដល់នាងគ្រប់ពេលវេលា សរុបមកស្នាមញញឹមរបស់នាងពេលនេះអាចធ្វើអោយពិភពលោកភ្លឹស្វាងពិតៗ
ជាមួយនិងរូបភាពជាក់ស្ដែង Baifern កំពុងតែអង្គុយញុំសាច់ជ្រូកអាំងជាមួយនិងអ្នកគ្រប់គ្រងផ្ទាល់ខ្លួននៅខាងក្រៅផ្ទះញុំបណ្ដើរមើលទេសភាពបណ្ដើរ ក្ដីសុខពេញបេះដូង មាត់ក៏ឆ្ងាញ់ភ្នែករីករាយ ឃើញបែបនេះហើយអ្នកគាំទ្រចង់សុំទៅអង្គុយញុំជាមួយដែរ ប៉ុន្ដែខណៈជាមួយគ្នានោះស្រមោលនៅក្នុងកញ្ចក់បានបង្ហាញអោយឃើញបុរសម្នាក់ដែលមិនដឹងថាជានរណា កំពុងរួមតុជាមួយអ្នកទាំងពីរ។ ខមិនរបស់ហ្វេនៗខាងក្រោមលោតមិនឈប់ម្នាក់ៗសុទ្ធតែចង់ដឹងណាស់…..ជានរណា?
អត្ថបទដោយ : នីត្តា