ស្វាមីសែនល្អ Korn នាំភរិយាជាទីស្រលាញ់ Sririta ទៅដើរលេងស្រូបខ្យល់អាកាសដល់អុីតាលីស្រលាញ់ថ្នាក់ថ្នមមិនអោយឃ្លាតមួយវិនាទី! មានរូបភាព
អោយតែមានពេលវេលាទំនេរដឹងតែនាំគ្នារត់គេចពីកូនទៅស្វីតតែពីរនាក់រហូត សម្រាប់គូស្នេហ៍លោកប៉ាអ្នកម៉ាក់ហៃសូ Sririta Jensen និង Korn Narongdej
ធានាថាពេលបានឃើញរូបភាពដើរលេងរដូវក្ដៅលើនេះហើយដឹងតែវ៉ាវ ដែលបានផុសចេញពីទីក្រុង Venice ប្រទេសអ៊ីតាលី បន្ទាប់ពីរអ្នកទាំងពីរចាប់ដៃគ្នាប្រមូលខោអាវហោះហើរទៅបំពេញក្ដីសុខអោយគ្នាយ៉ាងរ៉ូមែនទិក មានទាំងជិះទូកមើលទេសភាពស្អាតៗ និងទទួលទានអាហារដ៏សែនពិសេស
ដោយមិនត្រឹមតែរូបភាពនេះ Sririta ហើយនិង Korn នាំយកមកផ្ញើរហ្វេនៗតាមប្រទេសបានមើលបានញញឹមតាមព្រោះតែភាពគួអោយស្រលាញ់របស់អ្នកទាំងគូនោះទេ តែនៅបានឃើញពីទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងផងដែរ ហើយកាន់តែពិសេសសជាងនេះទៅទៀតនោះគឺ ភាពច្បាស់លាស់និងភាពផ្អែមល្ហែមដែលព្រះស្វាមីផ្ដល់ដល់ភរិយាគឺថាជាងអ្នកទើបតែញ៉ែគ្នាថ្មីៗទៅទៀត
សំណាងទាំងម៉ាក់សំណាងទាំងកូនតែម្ដងហើយ ប៉ាៗយកចិត្តម៉ាក់ៗមិនអោយទាល់ចិត្តសូម្បីតែបន្ទិចហើយម៉ាក់ៗកូនទីពីរនេះកាន់តែស្រស់ស្អាតទ្វេដងទៅទៀត
អត្ថបទដោយ : នីត្តា