ស្ងាត់ៗ Janie Tienphosuwan បង្ហាញមុខចូលរួមកម្មវិធីរបស់ប៉ុស្ដនិ៍លេខ 7 ហ្វេនៗភ្ញាក់ផ្អើលអត់រឿងអ្វីសោះ! មានរូបភាព
Janie Tienphosuwan បង្កើតការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនាងបង្ហាញខ្លួនចូលរួមកម្មវិធី THE SOCIAL WARRIOR ក្នុងប៉ុស្ដនិ៍លេខ 7 លើកដំបូង
ធ្វើអោយអ្នកគាំទ្ររបស់តួឯកស្រី Janie ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះនាងបានបោះជំហានចូលរួមជាមួយប៉ុស្ដនិ៍លេខ 7 កម្មវិធី THE SOCIAL WARRIOR ដោយពិធីករថ្មី កំពូលតារាម៉ូដែលល្បី អ្នកនាង Pim Sonya និងពិធីករ DJ ល្បីឈ្មោះ Matoom Techin
ក្រៅពីនេះនៅមានតារាល្បីឈ្មោះប្រចាំប្រទេសយ៉ាង Aum Atichat និង Gubgib Sumonthip បង្ហាញខ្លួនជាលើកដំបូងនៅប៉ុស្ដនិ៍លេខ 7 ដូចគ្នា។ Janie Tienphosuwan ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីរៀននៅវិទ្យាល័យ ហើយតែងតែសម្ដែងរឿងភាគនៅប៉ុស្ដិ៍លេខ៣ មករហូត តែលើកនេះជារឿងថ្មី ថ្មីដល់ថ្នាក់តាមមិនទាន់ ហើយក៏មិនយល់ដែរថាហេតុអ្វីបានជាតារាសម្ដែងប៉ុស្ដនិ៍លេខ 3 អាចឆ្លងចូលប៉ុស្ដនិ៍លេខ 7 បាន បើបែបនេះមានតែរង់ចាំតាមដានទាំងអស់គ្នាថានាងពិតជាផុសកុងត្រាពិតមែនឬ?
អត្ថបទដោយ : នីត្តា