ឃើញសម្ដែងល្អអញ្ចឹង!​ តែការពិត Bella រៀនចប់អនុបណ្ឌិតផ្នែកនេះនោះទេ!

បើនិយាយពីតារាសម្ដែងថៃស្រីកញ្ញា Bella Ranee នរណាក៏ស្គាល់ដែរ ព្រោះបច្ចុប្បន្ននេះនាងទទួលបានការគាំទ្រខ្លាំងណាស់ មិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេ។

ដោយឡែកថ្មីៗនេះ មហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ ក្រោយពេលឃើញសមត្ថភាពសម្ដែងដ៏បុិនប្រសព្វរបស់នាង ដោយចង់ដឹងថាតើកំឡុងពេលសិក្សារនាងរៀនផ្នែកអ្វីដែរ។

ជាក់ស្ដែងអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលគឺ នាងបែរជាអតីតសិស្សបញ្ចប់បរិញ្ញាបត្រ និងអនុបណ្ឌិត ផ្នែកសារព័ត៌មាន និងសារគមនាគមន៍ នៃនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ពីសាកលវិទ្យាល័យ Thammasat ទៅវិញ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាស្រីរូបនេះ មិនបានធ្លាប់បានសិក្សារនៅសាលាសិល្បៈក៏ពិតមែន តែរាល់ការសម្ដែងរ​បស់នាងពិតជាធ្វើឲ្យអ្នកគាំទ្រជក់ចិត្តខ្លាំងណាស់៕

អត្ថបទដោយ៖ស៊ីវលី