ចិត្តព្រះពិតៗ Boom Panadda បង្ហាញអោយចំនួនទឹកលុយដែល Aum Patcharapa ជួយដល់អ្នករងគ្រោះទឹកជំនន់ឃើញហើយញាក់សាច់ស្អាតទាំងកាយស្អាតទាំងចិត្តពិតៗ! មានរូបភាព

មានរឿងរ៉ាវល្អៗមកប្រាប់ដល់ហ្វេនៗទៀតហើយ សម្រាប់ Boom Panadda ព្រោះទើបតែបង្ហាញរូបថតរបស់ Aum Patcharapa និងបង្ហាញចំនួនទឹកលុយដែលស្រីស្អាតបានបរិច្ចាគដើម្បីជួយដល់អ្នករងគ្រោះទឹកជំនន់ប្រមាណ 1 សែនបាត

ខាង Boom បង្ហើបប្រាប់ថា Aum ធ្វើបុណ្យមិនដែលដាច់ ទាំងមនុស្សទាំងសត្វ ហើយលើកនេះ Aum ក៏លួច​បរិច្ចាគ​ប្រាក់​ទៅ​អង្គការ​ដើម្បី​ធ្វើ​អំពើ​ល្អ ហើយមុននេះក៏បានផ្ញើររបស់របរទៅកាន់កន្លែងសង្គ្រោះទឹកជំនន់ម្ដងរួចហើយ ដោយកន្លងមកនាងតែងតែជួយដល់អង្គការរបស់យើងរហូត អាចនិយាយបានថានាងស្អាតហើយមានចិត្តមេត្តាចិត្តបុណ្យខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

“មានម្នាក់ទៀតដែលលួចធ្វើបុណ្យមិនដែលដាច់ ជួយទាំងមនុស្សជួយទាំងសត្វច្រើនរាប់មិនអស់ ហើយទឹកជំនន់លើកនេះ ប្អូន Aum ក៏លួចបរិច្ចាគដល់ភ្នាក់ងាររបស់យើង មានការផ្ញើររបស់របរទៅដល់ទីតាំងមុនរួចហើយ ស្អាតហើយចិត្តបុណ្យខ្លាំងណាស់ សូមអគុណខ្លាំងណាស់អូន @aum_patchrapa”

ហ្វេនៗអ្នកគាំទ្រដែលបានឃើញក៏នាំគ្នាចូលទៅខមិនកោតសរសើរពី Aum គ្រប់ៗគ្នា ម្នាក់ៗសរសើរមិនដាច់ពីមាត់ព្រោះកន្លងមកឃើញថានាងពិតជាបរិច្ចាគជួយសត្វជួយមនុស្សរហូតមែន

អត្ថបទដោយ : នីត្តា