ស្អាតគាប់ភ្នែកខ្លាំងណាស់! Woonsen Virithipa ស្លៀកឈុតកូនក្រមុំក្នុងពិធីមង្គលការនៅឯប្រទេសបារាំងមិត្តភ័ក្ដបងប្អូនរួមទាំងកូនកំលោះដល់ថ្នាក់ស្រក់ទឹកភ្នែក! មានរូបភាព
Woonsen និងកូនកំលោះអ្នកមានហៃសូ Nik Thanaphumkul ហោះហើរទៅរៀបមង្គលការដល់ប្រទេសបារាំង បើកឆាករូបភាពឈុតកូនក្រមុំនិងទីតាំងពិតជាអស្ចារ្យខ្លាំងណាស់
កូនកំលោះកូនក្រមុំពេលនេះបានទៅដល់ទីតាំងរៀបមង្គលការរួចរាល់ហើយៗ ក៏ត្រៀមខ្លួនកាន់ដៃគ្នាចូលរោងការហើយដែរ ទីតាំងដែលរៀបចំពិធីគឺមិនមែនលំៗទេ ទោះនេះមិនទាន់ឃើញរោងការតែអាចប្រាប់បានថាពេលរៀបចេញមកឋានសួគ៌លើដីពិតៗ
ហើយមុននិងដល់ថ្ងៃមង្គលរបស់ Woonsen-Nik អនាគតកូនក្រមុំបានបើកបង្ហាញរូបភាពខណៈពេលទៅ-ល-ឈុតរៀបការជាឈុតសម្រាប់កម្មវិធីប្ដូរចិញ្ចៀន ជាឈុតដែលនាងហោះទៅសាកល្បងលឈុតដល់ហុងកុង ដែលទទួលបានការច្នៃម៉ូដតាមបុគ្គលិកលក្ខណៈរបស់កូនក្រមុំផ្ទាល់បូករួមជាមួយនិងពិធីសាមញ្ញៗតែថ្លៃថ្នូរបំផុត
អត្ថបទដោយ : នីត្តា