ជួយក៏រិះគន់មិនជួយក៏រិះគន់! Chompoo Araya ទទួលរងការរិះគន់បន្ទាប់នាងបរិច្ចាគដោយទឹកលុយ……ជួយដើម្បីបង្អួតថាខ្លួនឯងអ្នកមាន….តែនាងដាក់វិញចុកឈាមដល់ជាតិក្រោយ! មានរូបភាព
នៅសុខៗក៏ត្រូវគេជេរត្រូវគេរិះគន់ទាំងមិនបានត្រៀមខ្លួន សម្រាប់អ្នកម៉ាក់កូនបី Chompoo Araya ព្រោះតែនាងបានផុសរូបខណៈពេលទៅអង្គុយញុំនំនៅក្នុងហាងកាហ្វេមិត្តសម្លាញ់ដូចសព្វមួយដង
តែជាក់ស្ដែងបែរជាត្រូវគេខមិនរិះគន់អោយនាងថា “អាណិតអ្នកចង់បង្អួតថាខ្លួនឯងមានខ្លាំងណាស់ កំពុងក្រីក្រលំបាក កំពុងតែវេទនា មិនបាច់តែងខ្លួនមកអង្គុយបង្អួតសម្រស់អីទេ”
ចំណែកឯងអ្នកគាំទ្ររបស់ Chompoo បានឆ្លើយតបទៅវិញភ្លាមៗថា “ទៅប្រាប់រដ្ឋាភិបាលទៅ”, “ហើយគេធ្វើស្អីខុសចំពោះអ្នកឯង?” ……..
តែបើបានចូលទៅមើល story របស់ Chompoo និងបានឃើញនាងឆ្លើយតបថា នាងបានផ្សព្វផ្សាយទាក់ទងទៅក្រុបសង្គ្រោះបន្ទាន់ដើម្បីជួយដល់អ្នកឈឺនិងអ្នករងគ្រោះតាំងតែពីដំបូងមកម្លេស
អត្ថបទដោយ : នីត្តា