បានសង្សាល្បីក៏ទើស! Junji Junjira ជួបសំណួរប្រហារជីវិតពីអ្នកបណ្ដាញរឿងបាន Mario ជាសង្សា…..តែចម្លើយល្អលើសពីគ្រប់គ្នាគិត! មានរូបភាព
តែងតែចេញមកឡាយផ្ទាល់ជាញឹកញាប់សម្រាប់តារាសម្ដែងស្រីស្អាត Junji Junjira ហើយថ្មីៗនេះក៏ដូចសព្វមួយដងដែរ នាងបានឆ្លើតតបសំនួរផ្សេងៗដែលហ្វេនៗផ្ញើរមកកាន់នាង ការធ្វើបែបនេះគឺដើម្បីអោយោកាន់តែមានភាពជិតស្និតកាន់តែខ្លាំងឡើងរវាងនាងនិងអ្នកគាំទ្រ
ហើយនៅក្នុងចំណោមអ្នកគាំទ្រនោះក៏មានម្នាក់បានសរសេរសំនួរថា “មានអារម្មណ៍ថាដូចយល់សុបិន្ដអត់ពេលបាន Mario ជាសង្សា?”
ខណៈពេលនោះសាម៉ីខ្លួនខាងស្រីក៏បានឆ្លើយតបចំពោះសំនួរខាងទៅតាមអារម្មណ៍ដែលខ្លួនមានថា “ពេលដំបូងៗមានអារម្មណ៍ថា អើ…..យល់សុបិន្ដ កំឡុងពេលថ្មីៗ ហ៊ីយ…. Mario ខ្ញុំក៏រំភើបចិត្តហើយសរសើរពីគាត់ ខ្ញុំទៅមើលរឿងគាត់ ត្រលប់ទៅមើលស្នាដៃការងាររបស់គាត់ពីមុនៗ ញញឹមប៉ោងថ្ពាល់ក្នុងចិត្តហោះហើរដូចពពុះសាប៊ូអញ្ចឹង”
“តែពេលនេះគឺមានមោទនភាពចំពោះគាត់ អាចនិយាយបានថា 100 ភាគរយគឺមិនមែនយល់សុបិន្ដទេ យល់ថាគាត់ដូចបង ដូចមិត្តភ័ក្ដ ដូចសមាជិកគ្រួសារ ហើយខ្ញុំក៏មិនសូវជាទៅទាមទារភាពកក់ក្ដីពីភេទផ្ទុយដែរ បើមានគឺមានតែប៉ាប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា