Nadech Kugimiya អាប់ដេតគម្រោងរៀបការជាមួយ Yaya Urassaya បន្ទាប់ពីត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ដោយបានពន្យារពេលដោយគ្មានកំណត់! មានរូបភាព

បន្ទាប់ពីតារាសម្ដែងប្រុសរូបសង្ហា Nadech Kugimiya បានចេញមកបើកចិត្តបង្ហើបថាពន្យាពេលរៀបការជាមួយម្ចាស់ចិត្តស្រី Yaya Urassaya ដោយគ្មានការកំណត់ ព្រោះតែម្នាក់ៗសុទ្ធរវល់រៀងខ្លួន ហើយរឿងនេះក៏ត្រូវបានហ្វេនៗចាប់អារម្មណ៍មិនស្ទើរទេ

រហូតមកដល់ពេលនេះ (19 កញ្ញា 2024) Nadech Kugimiya ក៏បានចេញមកអាប់ដេតគម្រោងរៀបការអោយហ្វេនៗអ្នកគាំទ្របានត្រជាក់ចិត្ត ប្រហែលជាឆ្នាំក្រោយដែលយើងនិងរៀបការ ព្រោះប្រាប់ Yaya ថាចាប់ពីខែតុលានេះទៅ ពួកយើងសុទ្ធតែការងារគរដូចភ្នំ ហើយពេញគ្រប់តារាទាំងអស់ ពេញរហូតដល់ឆ្នាំក្រោយ មានទាំងសម្ដែងរឿងមានទាំងកម្មវិធីក្នុងនិងក្រៅប្រទេសទៀត

After Footer (Active) - damrei Mr1 Zone2

ប្រាប់អោយយល់ទាំងអស់គ្នា គាត់ប្រាប់ថាអាចយល់បាន ដូច្នេះហើយមានតែជ្រើសរើសយកចុងឆ្នាំក្រោយ មានពេលណាទៅអញ្ចើញពេលនឹង សួរថាមានពេលនិយាយរឿងរៀបការទេ Nadech ញញឹមអៀន ហើយឆ្លើយថាពេលកម្មវិធីច្បាស់លាស់ពេលណានិងប្រាប់ពេលនោះព្រោះមិនបិទបាំងនោះទេ

អត្ថបទដោយ : នីត្តា