ដោយសារតែមានអ្នកបណ្ដាញសង្គមអនឡានចាប់អារម្មណ៍រឿងទំនាក់ទំនងរបស់ខ្លួនជាមួយនិងតួឯកស្រីអារម្មណ៍ល្អយ៉ាង Baifern Pimchanok ខ្លាំងថែមទាំងចាប់ផ្គូរផ្គងនិងគាំទ្រអោយមានទំនាក់ទំនងស្នេហាកើតមានឡើងដូច្នេះហើយទើបខាង Jess Jespipat ចេញមកបកស្រាយបញ្ជាក់ចំពោះរឿងនេះ
ដោយថ្មីៗនេះកំលោះ Jess Jespipat បានឆ្លើយបញ្ជាក់ថា ខ្លួននិង Baifern គឺត្រឹមតែជាមិត្តភ័ក្ដនិងគ្នាតែប៉ុណ្ណោះ ស្គាល់គ្នាតាំងពីយូរយារណាស់មកហើយទំរាំតែបានសម្ដែងជាមួយគ្នានេះ ហើយនៅកន្លែងថតរឿង Baifern ជាមនុស្សមានចរិកដូចបុរសៗហើយខ្ញុំនេះគឺជាមនុស្សចូលចិត្តនិយាយត្រង់ៗទើបមានរឿងនិយាយគ្នារហូតតែនិយាយបែបប្រុសគេនិយាយគ្នាទូទៅនិងឯង ពួកយើងគ្មានអារម្មណ៍អ្វីលើសពីមិត្តនោះទេ យើងជាមិត្តនិងគ្នាយូរហើយហើយក៏សប្បាយចិត្តដែលយើងនៅតែបែបនេះ
រឿងទៅខួបកំណើតវាជារឿងធម្មតាទៅហើយព្រោះយើងជាមិត្តនិងគ្នាដូច្នេះយើងគួរតែទៅចូលរួមសប្បាយជូនពរមិត្តរបស់យើង មិនមានអ្វីចម្លែកទេ តែទោះជាយ៉ាងណាក៏សូមអគុណដល់ហ្វេនៗដែលគាំទ្រនិងចូលចិត្តរឿងរបស់ពួកយើង (ថងប្រាកាយសែង)
អត្ថបទដោយ : នីត្តា