Miss Grand 74 ប្រទេសមកដល់អាកាសយានដ្ឋានភ្នំពេញរងចាំត្រឡប់ទៅប្រទេសថៃវិញតែបាត់ស្រមោលបវរកញ្ញារបស់កម្ពុជាមិនដឹងថាបោះបង់ការប្រកួតឬត្រូវបានគេ…..! មានរូបភាព

បង្កើតការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់មានរឿងដកសិទ្ធមិនអោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International  ដោយខាងថៃបញ្ជាក់ពីមូលថាកម្ពុជាខ្វះសមត្ថភាពក្នុងការរៀបចំប៉ុន្ដែខណៈពេលនេះកាន់តែមានការភ្ញាក់ផ្អើលទ្វេដងទៀតព្រោះតែ Miss Grand 74 ប្រទេសមកដល់អាកាសយានដ្ឋានភ្នំពេញរងចាំត្រឡប់ទៅប្រទេសថៃ តែបាត់មិនឃើញសូម្បីតែស្រមោលរបស់វរបកញ្ញាកម្ពុជាចូលរួម ហើយទាន់ដឹងថាមូលហេតុពិតប្រាកដនៅឡើយទេខណៈពេលនេះ

ជាក់ស្ដែងខណៈពេលនេះបវរកញ្ញាទាំង 74 ប្រទេសក៏មានការងឿយឆ្ងល់ជាខ្លាំងផងដែរព្រោះតែភាគច្រើនមិនមាននរណាបានដឹងអំពីរឿងរ៉ាវដ្រាម៉ាការរិះគន់ដែលបានកើតឡើងនោះទេ តែទោះជាយ៉ាងណាក្នុងនាមខ្លួនជាបវរកញ្ញាត្រូវតែញញឹមដើម្បីបំពេញតួនាទីរបស់ខ្លួនអោយបានល្អបំផុត

After Footer (Active) - damrei Mr1 Zone2

ស្របពេលជាមួយគ្នានេះគ្រប់គ្នាក៏បានសង្កេតឃើញថាបាត់វត្តមានរបស់បវរកញ្ញាប្រទេសកម្ពុជាមិនឃើញបង្ហាញខ្លួនក្នុងក្រុមបវរកញ្ញាផ្សេងទៀតដូចគ្នាហើយក៏គ្មាននរណាដឹងពីមូលហេតុពិតប្រាកដចំពោះរឿងនេះដែរ ប៉ុន្ដែមានអ្នកបណ្ដាញសង្គមមួយចំនួនគិតថាអាចនិងដកខ្លួនចេញ តែអ្នកខ្លះទៀតយល់ថាត្រូវបានខាងថៃបដិសេធន៍…..ទោះយ៉ាងណាក្ដីមានតែរងចាំស្ដាប់ការបកស្រាយផ្ទាល់ពីខាងសាម៉ីខ្លួនទាំងអស់គ្នា

អត្ថបទដោយ : នីត្តា