Lady Prang ទឹកភ្នែករលីងរលោងនិយាយអគុណសម្រាប់ស្នេហាថ្មីដែលចូលមកក្នុងជីវិតដែលមិនធ្លាប់គិតថានិងទទួលបាន! មានរូបភាព
បើកចិត្តនិយាយត្រង់ទៅត្រង់មកសម្រាប់ Prang-Kannaran បានចាប់ផ្ដើមស្នេហាថ្មីជាមួយគូដែលត្រូវបានចាប់ផ្គូរផ្គងអោយក្លាយទៅជាគូរស្នេហ៍ពិតប្រាកដ ធ្លាប់មានអារម្មណ៍ថាខ្លាចក្នុងការបង្កើតស្នេហាថ្មី ទឹកភ្នែករលីងរលោង! អគុណក្ដីស្រលាញ់ថ្មីដែលងាកទៅពេលណាក៏មើលឃើញ ក្នុងកម្មវិធី WOODY FM
“ពេលនេះជាអ្នកសម្ដែងផងជាអ្នកចម្រៀងផង ហើយជីវិតជាអ្នកចម្រៀងក៏ឆ្លងកាត់រឿងរ៉ាវច្រើនណាស់ដែរ រឿងសម្ដែងនៅតែធ្វើប៉ុន្ដែមានពេលក៏មកធ្វើចម្រៀងដែរ ហើយអ្វីដែលចូលចិត្តបំផុតនោះគឺគ្រប់បទចម្រៀងគឺសុទ្ធតែយកចេញពី Based on true story របស់ខ្ញុំទាំងអស់
បទចម្រៀងនេះវាធ្វើអោយយើងយល់ឃើញថានៅពេលដែលយើងមានស្នេហា យើងមានអារម្មណ៍យើងអាចបង្កើតបានគ្រប់យ៉ាងបើយើងធ្វើគ្រប់យ៉ាងអោយល្អចុងក្រោយវានិងបានផលល្អ កាលនៅពីក្មេងយើងយល់ថាអញ្ចឹងមែន ហើយវាជាភាពជោគជ័យស្នេហាដែលខ្ញុំគិត មានន័យថាត្រូវមើលថែស្នេហាអោយបានល្អ ថ្នមបេះដូងញគ្នាទៅវិញទៅមកធ្វើគ្រប់យ៉ាងអោយត្រឹមត្រូវ នោះចុងបញ្ចប់វានិងមានផលល្អ ប៉ុន្ដែគ្រប់យ៉ាងគឺស្ថិតនៅលើពេលវេលាគ្រប់យ៉ាងវាមិនដូចអ្វីដែលយើងគិតទាំងអស់នោះទេ”
“រាល់ថ្ងៃនេះពិតជាល្អខ្លាំងណាស់ មានអារម្មណ៍ថាគ្រប់យ៉ាងគ្មានទាល់ទាល់តែសោះយល់ថាគីមីត្រូវគ្នាខ្លាំងណាស់ មិនមែនគ្រប់យ៉ាងនោះទេមានពេលខ្លះក៏អន់ចិត្តដែរតែយល់ថាមានក្ដីសុខទៅវិញ”
អត្ថបទដោយ : នីត្តា