ច្បាស់ការហើយ Nadech-Yaya ប្រកាសថ្ងៃរៀបការជាក់លាក់ហើយ….កាត់ឈុតត្រៀមខ្លួនចូលរួមបាន! មានរូបភាព

មួយរយៈនេះអាចនិយាយបានថាគូរបស់ Nadech Kugimiya ជាមួយមិត្តស្រី Yaya Urassaya កំពុងតែស្ថិតនៅក្នុងជ្រោះស្នេហាឡើងមិនរួចទេព្រោះឃើញថាមួយរយៈចុងក្រោយមកនេះអ្នកទាំងពីរស្វីតនោះស្វីត មានរូបភាពផ្អែមល្ហែមផុសចេញមកជាបន្ដបន្ទាប់

ហើយមុននេះខាង Nadech ក៏ទើបតែប្រាប់រឿងត្រៀមពិធីមង្គលការនៅក្នុងកម្មវិធី 3 zap ថា “បាននិយាយជាមួយ Yaya ចំពោះរឿងរៀបការនិងការយកកូនរួចរាល់ហើយ ថាការហើយចង់បានកូនប៉ុន្មាននាក់តាមចិត្តខ្ញុំចង់បានតែច្រើន តែអាស្រ័យលើ Yaya ព្រោះគាត់ជាអ្នកបង្កើត ត្រៀមទាំងឈ្មោះទុកអោយកូនប្រុសកូនស្រីទៀតផង ហើយក៏កំពុងត្រៀមខ្លួនថត Prewedding ផងដែរ”

After Footer (Active) - damrei Mr1 Zone2

“ទីតាំងរៀបការត្រូវបានជ្រើសរើស 3 កន្លែងមាននៅខនកេន ប្រទេសណ័វេសផ្ទះកំណើតរបស់ Yaya ហើយពីធីជប់លៀងចុងក្រោយគឺធ្វើនៅបាងកក ហើយរឿងពេលវេលាចាំខ្ញុំខ្សឹមប្រាប់បងៗណា” ជិតដល់ហើយត្រៀមខ្លួនកាត់ឈុតពីពេលនេះអោយហើយទៅបាទ

អត្ថបទដោយ : នីត្តា