Ke Rungnapa បើកចិត្តនិយាយលើកដំបូងពីឋានៈ Jin អតិតស្វាមីរបស់ Ning Panita ដែលគ្រប់គ្នាគិតថាជាជនទីបីបំបែកបំបាក់គ្រួសារអ្នកដទៃ! មានរូបភាព
ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍រឿងទំនាក់ទំនងស្នេហា សម្រាប់អតិតអ្នកសម្ដែងស្រី Ke Rungnapa ជាមួយនិងអ្នកជំនួញរូបសង្ហា Jin Jarin អតិតស្វាមីរបស់ Ning Panita រហូតដល់គ្រប់គ្នាតាំងសំនួរថាអ្នកទាំងពីរកំពុងតែសម្ងំដាំដើមឈើស្នេហ៍ជាមួយគ្នាឬយ៉ាងណា
ជាក់ស្ដែង Ke Rungnapa បានចេញមកបើកចិត្តចំពោះមុខមហាជនចំពោះរឿងនេះ ដើម្បីបញ្ចប់ពាក្យចរចាមរាមទាំងប៉ុន្មានដែលបានកើតឡើងជាពិសេសរឿងយល់ច្រលំថានាងជាជនទីបី
“រាល់ថ្ងៃនេះ ខ្ញុំនិងបង Jin នៅតែស្និតស្នាលគ្នា ព្រោះតែខ្ញុំនិងគាត់ធ្វើគម្រោងការងាររួមគ្នានៅឡើយ យើងធ្វើគម្រោង private zone រួមគ្នា”
“មិនដឹងទេថាគាត់ញ៉ែខ្ញុំឬអត់តែប្រហែលជាគាត់ញ៉ែច្រើននាក់ទេដឹង (សើច) គឺខ្ញុំពិតជាមិនដឹងពិតមែន ប៉ុន្ដែដឹងត្រឹមថាពេលនេះយើងទាំងពីរត្រឹមតែជាមិត្តរួមការងារ តែរឿងគាត់ញ៉ែខ្ញុំឬមានតែទៅសួរគាត់ខ្លួនឯងហើយ (សើច) តាមពិតទៅសម្រាប់ខ្ញុំបើក្នុងឋានៈបង ឋានៈមិត្តគាត់ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ ប៉ុន្ដែពេលនេះខ្ញុំមិនបានគិតរឿងស្នេហានោះទេ អ្នកនៅជុំវិញខ្លួនគាត់ដឹងនិងស្គាល់ខ្ញុំច្បាស់ថាវាយ៉ាងម៉េច”
“នៅទំនេរ 100 ភាគរយ ហើយក៏ឆ្ងល់ដែលថាហេតុអ្វីបានជាគ្រប់គិតបែបនេះ ហើយខ្ញុំក៏បានសួរសិស្សប្អូន សួរមិត្តភ័ក្ដតែគ្រប់គ្នាប្រាប់ថាអោយនៅស្ងៀមៗ ព្រោះវាមែនរឿងពិតចឹងហើយក៏ប្រលែងវាទៅ ទើបយល់ថាអើវាជាការពិតដូចដែលថានិងឯង មានព្រឹក្សាជាមួយកូនដែរថា ម៉ាក់ៗធ្វើស្អីគេ ម៉ាក់ៗនៅស្ងៀមៗ ប៉ុន្ដែហេតុអ្វីបានជាជួបរឿងបែបនេះ តែយ៉ាងណាក៏អគុណកូនៗ បើមិនមានកូនទេប្រហែលជាមានអ្វីកើតឡើងទៀតហើយ សម្រាប់រឿងនិយាយជាមួយបង Jin គឺយើងនិយាយតែរឿងការងារតែប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា