Yaya គ្រាន់តែដេញវេលាបានភ្លាមរត់ទៅរៀនមើលថែកូនភ្លេត….អនាគតអ្នកម៉ាក់ស្រីស្អាតចិត្តព្រះ! មានរូបភាព

ប្រហែលជាមានអ្នកគាំទ្រមិនស្ទើរទេដែលចង់ឃើញគូរបស់ Yaya Urassaya និងម្ចាស់បេះដូងរូបសង្ហា Nadech Kugimiya កាន់ដៃគ្នាចូលរោងការឆាប់ៗ ហើយក៏ចង់ឃើញពីជីវិតគ្រួសារពេលមានប៊េប៊ីតូចៗគួអោយស្រលាញ់រត់លេងពេញផ្ទះដូចគ្នា

ហើយអ្វីដែលធ្វើអោយទាំងគូពិសេសលើសគេនោះគឺការដែរ Nadech-Yaya  រៀបគម្រោងការយកកូនព្រមទាំងត្រៀមឈ្មោះដាក់អោយកូនប្រុសកូនស្រីរួចរាល់អស់ហើយ កាន់តែពិសេសទៅទៀតនោះគឺស្រលាញ់ចូលចិត្តក្មេងដូចគ្នាទៀត បើនិយាយជាក់ស្ដែងគឺខាងស្រីតែម្ដង អោយតែឃើញក្មេងមិនបានប្រលែងលេងចុះសម្រុងគ្នាបានយ៉ាងល្អ

After Footer (Active) - damrei Mr1 Zone2

ដូចជាវីដេអូដែលទើបតែផុសចេញទៅអញ្ចឹង ក្នុងវីដេអូបង្ហាញអោយឃើញ Yaya កំពុងប្រលែងលេងជាមួយនិងអូន Gale កូនស្រីរបស់ម៉ាក់ Chom យ៉ាងសប្បាយរីករាយដូចម៉ាក់កូនបង្កើតអញ្ចឹង ប៉ុណ្ណឹងហើយបើមិនត្រូវគ្នាជាមួយក្មេងទៀតគឺអស់និយាយហើយចា

អត្ថបទដោយ​​ : នីត្តា