ខួបកំណើតឆ្នាំនេះ Sririta និងស្វាមីរបស់នាង Korn គេចកូនទៅជប់លៀងតែពីរនាក់តែភ្លេចថាមានមួយក្នុងពោះ……ស្អាតខ្លាំងណាស់មិនសមជាអ្នកមានផ្ទៃពោះទេ! មានរូបភាព

ផ្អែមល្ហែមដាក់គ្នាគ្រប់រដូ​វកាលតែម្ដងហើយសម្រាប់គូរបស់ Sririta Jensen និងស្វាមី Korn Narongdet ហើយថ្មីៗនេះដល់ខួបកំណើតរបស់ Sririta គម្រប់ខួប 43​ ឆ្នាំល្មម

ខាងស្វាមីរូបសង្ហា Korn Narongdet បានបង្ហាញរូបភាពស្វីតៗខណៈពេលបណ្ដើរភរិយាកំពុងពរពោះទៅញុំបាយពេលល្ងាចជាមួយគ្នាតែពីរនាក់ ដែលលោមព័ទ្ធដោយបរិយាកាសដ៏រ៉ូមែនទិក ថែមទាំងមានប្រយោគសារបែបនេះថា “Dinner date with the birthday girl Love you tee sud kub!”

After Footer (Active) - damrei Mr1 Zone2

ចំណែកខាងភរិយាវិញក៏មិនអោយចេញស្វាមីដែរគឺផុសរូបស្អាតៗជាច្រើនក្នុងថ្ងៃខួបឆ្នាំនេះ ព្រមទាំងអគុណដល់ស្វាមីដោយពាក្យថា  “Im forever grateful for everything. Thank you to my sweetest husband naka” អាចនិយាយបានថាគ្រប់សន្លឹកមួយគូនេះពេញចិត្ដដល់ហ្វេនៗស្ដូកតែម្ដង សំខាន់ម្នាក់ៗឆ្ងល់ថាហេតុអ្វីបានជាម៉ាក់ៗស្អាតខ្លាំងម្លេស ស្អាតខុសពីអ្នកពោះធំទូទៅ

អត្ថបទដោយ : នីត្តា