មិនមែនឆ្នាស់តែក្នុងរឿងទេ! Mai Davika ខ្ជិលទុកស្អែកព្រលះអ្នកពូកែរិះគន់សូម្បីតែរឿងបែបនេះសោះ! មានរូបភាព

នៅតែជាប្រធានបទដែលត្រូវបានគេនិយាយដល់មិនឈប់មិនឈរ រហូតដល់ជាប់ហេសថេកថា #Ban Mae Yua ក្នុងឈុតឆាកដាក់ថ្នាំឆ្មាក្នុងរឿងភាគ Mae Yua ធ្វើអោយកើតមានការរិះគន់ពេញប្រទេស ហើយចាត់ទុកជាអំពើឃោរឃៅរបស់សត្វ ហើយនៅពេលចាក់ថ្នាំស្ពឹកឆ្មា អ្នកពេទ្យសត្វបានសន្និដ្ឋានថា ការប្រើថ្នាំសន្លប់មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ឆ្មា។ ត្រូវតែទទួលការថែទាំពេទ្យសត្វតែប៉ុណ្ណោះ

ដោយខាង Mai Davika ដែលជាតួអង្គសំខាន់មួយក្នុងរឿងក៏បានចេញមកផុសនិយាយដល់រឿងនេះថា នាងក៏រន្ធត់ចិត្តណាស់ដែរហើយក៏កំពុងរងចាំខាងចាស់ទុំចេញមកបកស្រាយដូចគ្នា

After Footer (Active) - damrei Mr1 Zone2

ហើយកំឡុងពេលនោះមានទាំងអ្នកយល់និងអ្នកមិនយល់ ចូលមកខមិនយ៉ាងច្រើនដោយក្នុងនោះក៏មាន Mai Davika ដែលបានធ្វើការផុសសារជាថ្មីដោយប្រាប់ថា “គ្រាន់តែយល់ថា Mai Davika ប្រហែលជាអាក្រក់មិនមែនព្រោះតែសម្ដែងទេ តែអាចមកពីសន្ដានអាក្រក់អញ្ចឹង វាច្រើនដងច្រើនសារពេកហើយបើគេអ្នកទូរទៅប្រហែលជាទទួលបានមេរៀនអំពីរឿងនេះយូរហើយ តែនេះនាងដូចជាគ្មានរៀនបានអ្វីទាល់តែសោះ ខ្ញុំសន្សំរឿងដាក់ខ្លួនហើយ តើនរណាខ្វល់” 

ក្រោយមកខាង Mai Davika បានចេញមកឆ្លើយតបថា “Mai អានអានេះមិនឈឺទេចា​ប៉ុន្ដែឆ្ងល់ថាហេតុអ្វីបានជាស្អប់ខ្ញុំដល់ថ្នាក់នេះ ប្រសិនបើបងមានពេលទំនេរគួតែសាកល្បងតាមដានខ្ញុំអោយជាប់លាប់ មើលអោយច្បាស់ថាពេលនេះខ្ញុំរៀនបានមេរៀនជីវិតច្រើនណាស់ចា”

បន្ទាប់មកក៏មានប្រយោគផុសបន្ដទៀតដោយការរីផុសម្ដងទៀត “អញសួរបន្ទិច មី Davi នេះខូចចិត្តដែលត្រូវគេជេរហើយដេកញាក់ញ័រជិតងាប់ដូចឆ្មាដែរទេ មី…..អាណិតណាស់ មិនគួណាកើតមកក្នុងសង្គមបែបនេះសោះៗ”

Mai ឆ្លើយតបវិញថា “ហៅ Mai ធម្មតាៗក៏បានចា មិនចាំបាច់បន្ថែមពាក្យមីបែបនេះក៏បាន ខ្ញុំសោកស្ដាយចំពោះរឿងដែលបានកើតឡើងនេះខ្លាំងណាស់ចា”

អត្ថបទដេោយ : នីត្តា