Kimberly តាំងពីរៀបការរួចមកឃើញថាសម្រស់កើនឡើងទ្វេគុណមិនត្រឹមតែស្អាតទេនៅស៊ិចស៊ីខ្លាំងជាងមុនផងដែរជាពិសេសក្នុងឈុតពណ៌ក្រហមមួយនេះ! មានរូបភាព

ជារាត្រីដ៏សែនផ្អែមល្ហែមពិតៗ កាលពីថ្ងៃទី 12 ធ្នូ ដោយមានគូរស្នេហ៍ទាំងបីគូរគឺ Mark – Kim, Nadech – Yaya រួមជាមួយនិងមិត្តភ័ក្ដក្រៅសិល្បៈមួយគូរទៀត ដោយបានណាត់គ្នាទៅទទួលទានអាហារពេលយប់ហើយច្បាស់ណាស់ថាក្រមុំៗទាំងបីត្រូវតែរៀបចំខ្លួនអោយអស់ដៃ

ជាពិសេសតួឯកស្រីស្អាត Kimberly ដែលបង្ហាញខ្លួនជាមួយនិងឈុតស៊ិចស៊ីដែលលម្អដោយរូបផ្កាសឺរ៉ូពណ៌ក្រហមឆ្អិនឆ្អៅ រឹបបង្អួតរាងស្លីម ថែមទាំងមានឆែកដើមទ្រូងបង្ហាញអោយឃើញសាច់ឡើងខ្លីម៉ត់រលោងដូចបណ្ដូលចេក ចំណែកេផ្នែកខាងក្រោមវិញក៏ឆែកខ្ពស់បង្អួតជើងស្រលូនមិនចាញ់ខាងលើផងដែរ អាចនិយាយបានថាស៊ិចស៊ីប្រហារគ្រប់ក្រសែភ្នែកដែលបានឃើញពិតៗ ក្រហមក៏ស្អាតមិនស្មើរក្រហមលើខ្លួនរបស់ Kimberly ដែរ

After Footer (Active) - damrei Mr1 Zone2

ខាងឯអ្នកគាំទ្រឯណោះវិញក៏មិនអោយរូបផុសរំលងទៅច្រើននាទីដែរគឺប្រញាប់ចូលទៅចុចឡាយនិងខមិនសរសើរអាយដលព្រោងព្រាត ហើយភាគច្រើនសុទ្ធតែប្រាប់ថាបន្ទាប់ពីបានឃើញរូប Kimberly រួចមកធ្វើអោយភ្នែករបស់មម្នាក់ៗលែងមើលឃើញអ្វីផ្សេងទៀតហើយ…

អត្ថបទដោយ : នីត្តា