រឿងរ៉ាវកាន់តែបើកបង្ហាញហើយ! Aum Athichart ទទួលរងរិះគន់ពេញបណ្ដាញសង្គមរឿងអ្នកទីបីទើបធ្វើអោយមានការលែងលះបែបនេះ! មានរូបភាព
ក្លាយទៅជារឿងដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ហ្វេនៗចំពោះការលែងលះរបស់តួឯកប្រុសលោក Aum Atichart ជាមួយ Nat Myria ដោយខាងស្រីបានចេញមកទទួលស្គាល់ការពិតថាខ្លួនបានបញ្ចប់ឋានៈជាស្វាមីភរិយានិងគ្នាបន្ដទៀតហើយ បិទឆាកស្នេហា 15 ឆ្នាំ ដោយបន្សល់ទុកត្រឹមពាក្យថាមិត្ត
ជាក់ស្ដែង Aum Atichart បានចេញមកបើកចិត្តនិយាយចំពោះរឿងនេះជាលើកដំបូង ខណៈពេលធ្វើដំណើរទៅជួប ឧត្តមសេនីយ៍ទោ Wiwat Khamchanan អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំយោបល់ ក្នុងករណីអ្នកមានបំណងមិនល្អផុសសារក្នុងលក្ខណៈមើលងាយ បន្ទាប់ពីការលែងលះភរិយា ក្នុងលក្ខណៈថាខ្លួនក្បត់ចិត្តប្រពន្ធ មានលួចលាក់ជនទីបី ដល់ថ្នាក់ធ្វើអោយប៉ះពាល់ដល់ជំនួញ គ្រួសារក៏ទទួលផលប៉ះពាល់តាំងដែលរឿងទាំងអស់នេះមិនមែនជាការពិត
ដោយ Aum បាននិយាយថា “ទទួលរងការរិះគន់ជាច្រើន មានទាំងខមិន និងផេកជាច្រើនទៀតបានផុសលើបណ្ដាញសង្គម ហើយនៅពេលដែលអ្នកម៉ាក់របស់ខ្ញុំអានខមិនទាំងអស់នេះធ្វើអោយប៉ះពាល់ដល់សុខភាពរបស់គាត់ ជាពិសេសបន្ទាប់ពីអតិតភរិយាគាត់ចេញមកប្រកាសពីការលែងលះ ហើយភាគច្រើនម្នាក់ៗគិតថាខ្ញុំជាមនុស្សក្បត់ លួចលាក់មានអ្នកទីបី ដែលជាហេតុដែលធ្វើអោយប៉ះពាល់ដល់រឿងផ្សេងជាច្រើនទៀត ដូច្នេះហើយទើបមកសុំពាក់ណែនាំថាធ្វើដែលលើសព្រំដែននិងដាក់ពាក្យបណ្ដឹងតាមច្បាប់”
ហើយនៅម៉ោងប្រហែល 1:00 រសៀលថ្ងៃនេះ (19 ធ្នូ) Aum Atichart នឹងចេញមុខបកស្រាយទាំងស្រុងអំពីរឿងរ៉ាវផ្សេងៗ។
អត្ថបទដោយ : នីត្តា