Mack-View ផុសរូបផ្អែមល្ហែមគម្រប់ខួប 1 ឆ្នាំក្នុងឋានៈជាគូដណ្ដឹងហើយជាគូជីវិតតែម្នាក់…ហ្វេនៗបើមិនច្រណែកទើបចំលែក! មានរូបភាព
ស្វីតឥតល្ហែតែម្ដងហើយសម្រាប់គូរបស់តារាសម្ដែងប្រុស Mac Weerakanit និងតួឯកស្រី View Wannarot បន្ទាប់ពីខាងប្រុសទើបតែលុតជង្គង់សុំខាងស្រីរៀបការកាលពីខែតុលាកន្លងមកនេះ កំឡុងពេលទៅដើរលេងនៅកាណាដានៅក្រោមបរិយាកាសដ៏សែនរ៉ូមែនទិក
ហើយជាក់ស្ដែងក៏មានរូបភាពផ្អែមល្ហែមមកអោយហ្វេនៗរមូលពោះម្ដងទៀតជារូបភាពគម្រប់ខួប 1 ឆ្នាំជាមួយនិងសាររបស់ខាងប្រុសសរសេររៀបរាប់ថា “Happy anniversary 1 year, my life partner #មួយឆ្នាំបានកន្លងផុតទៅទទួលបានគូដណ្ដឹងជំនួសវិញ #ស្រលាញ់ខ្លាំងៗៗៗ”
ចំណែកខាងស្រីវិញក៏ប្រញាប់ចូលទៅខមិនខាងក្រោមផុសថា “My other half, my forever love, my home happy anniversary ka sood teerak រស់នៅជាមួយគ្នាយូរអង្វែងណាចា”
អត្ថបទដោយ : នីត្តា