Baifern កាន់តែកាចប្រលែងខ្លួនថតម៉ូដអាវក្នុង….មើលតែមុខបើមិនមើលឈ្មោះច្បាស់ជាមិនដឹងថាជានាងនោះទេ ម្លឹងៗអីតើអោយហ្វេនទាំងក្នុងនិងក្រៅប្រទេសទប់អារម្មណ៍យ៉ាងម៉េចបាន?! មានរូបភាព
ពាក្យថាស្រស់ស្អាតប្រើលែងកើតហើយសម្រាប់តួឯកស្រីកំពូលសម្រស់យ៉ាង Baifern Pimchanok ពេលទោះបីជានៅលីវគ្មានអ្នកមើលថែបេះដូងតែអាចនិយាយបានថានាងពិតជា Hot ខ្លាំងណាស់ មួយរយៈក្រៅពីរឿងសម្ដែង និងតំណាងអោយផលិតផលរត់រកឥតឈប់ឈរហើយ រឿងសម្រស់ក៏ស្ទុះឡើងប្លែកភ្នែកខ្លាំងផងដែរ
ដូចការងារថតម៉ូដសម្លៀកបំពាក់ផ្នែកខាងក្នុងរបស់នារីថ្មីៗនេះអញ្ចឹង Baifern បានផុសរូបរបស់ខ្លួននៅក្នុង IG ផ្ទាល់ខ្លួនជាច្រើនសន្លឹក ហើយរូបភាពទាំងអស់នោះគឺថាស៊ិចស៊ីនិងស៊ីវិល័យខ្លាំងណាស់ ថតម៉ូដគឺដើម្បីប្រូម៉ូតឈុតក្នុងរបស់នារីៗប៉ុន្ដែគ្រប់គ្នាមើលថែមុខរបស់តារាម៉ូដែលទៅវិញ ហើយអ្វីដែលសំខាន់មិនដឹងថាត្រូវជ្រើសរើសឈុតមួយណាល្អនោះទេ
រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចុចឡាយនិងខមិនខាងក្រោមរូបឥតឈប់ឈរ ព្រោះស្អាតៗៗៗៗហួសការស្មាន
អត្ថបទដោយ : នីត្តា