ឈប់ឆ្ងល់ទៅ! Kaew Charinya លក់ចិញ្ចៀនរៀបការឯស្វាមីប្រកាសលក់ឡានព្រោះតែហេតុផលមួយនេះ! មានរូបភាព

ជាគូស្នេហ៍តារាមួយគូទៀតដែលស្រលាញ់ជីវិតរស់នៅបែបសាមញ្ញៗជន សម្រាប់គូរបស់ Tony Rakkaen ជាមួយនិងភរិយា Kaew Charinya ដោយក្រៅពីលង់ស្រលាញ់ធម្មជាតិហើយ អ្នកទាំងពីរក៏មានដាំដំណាំបន្លែចម្រុះមុខពេញទីធ្លារផ្ទះទៀតផង

ថ្មីៗនេះ Tony – Kaew បានបណ្ដើរគ្នាចេញទៅបើកចិត្តនិយាយរៀបរាប់ក្នុងកម្មវិធី 3 Zap ដោយនិយាយរឿងចិញ្ចៀនរៀបការដែលខ្លួនបានលក់ អមជាមួយនិងហេតុផលចង់ប្រមូលលុយធ្វើផ្ទះ

After Footer (Active) - damrei Mr1 Zone2

Kaew – “មិនបានលក់ចិញ្ចៀននិងទេចា ចិញ្ចៀនរៀបការ តែស្របពេលកំពុងធ្វើផ្ទះថ្មី ហើយពួកយើងពិតជាត្រូវការលុយ ខ្ញុំយល់ថាចិញ្ចៀនហ្នឹងខ្ញុំក៏មិនបានពាក់ ព្រោះពេជ្រវាធំពេក ទើបខ្ញុំគិតថាត្រូវធ្វើដូចម្ដេចល្អ ប្រហែលជាមិនបានរក្សាទុកនោះទេ ទើបសម្រេចចិត្តថាយកវាទៅប្រើសម្រាប់ប្រយោជន៍អ្វីផ្សេងល្អជាង ហើយក៏យកទៅលក់យកលុយមកធ្វើផ្ទះវិញ លក់ទាំងអស់តែម្ដង ប៉ុន្ដែខ្ញុំបានពិភាក្សាជាមួយនិង Tony រួចរាល់ហើយ”

Tony – “ដូចឡានដែលយើងប្រើប្រាស់ក្នុងកម្មវិធីមង្គលការ វាជាឡានសម័យមុន ទើបធ្វើអោយមានអ្នកចាប់អារម្មណ៍ទាក់ទងមកសុំទិញថែមទាំងអោយតម្លសទ្វេដងទៀតផង ទើបខ្ញុំលក់ ពួកយើងមិនបានជាប់ជំពាក់លើរបស់របរនោះទេ ទើបលក់យកលុយមកធ្វើផ្ទះ ពួកយើងប្រើលុយច្រើនរឿងធ្វើផ្ទះ”

អត្ថបទដោយ : នីត្តា