ស្អាតស៊ីវិល័យ Yaya ផុសរូបទៅ Dinner ជាមួយនិងម្ចាស់ចិត្តក្នុងឈុតពណ៌ទឹកប៊ិចយឺតរឹបរាងអេមហួសថ្លែងសូម្បីតែ Nadech ក៏លាន់មាត់បែបនេះដែរ! មានរូបភាព
មានតែអ្នកទន្ទឹងរងចាំរូបភាពផ្អែមល្ហែមរបស់ Yaya Urassaya និងអនាគតកូនកំលោះ Nadech Kugimiya ដែលពេលនេះកំពុងនាំគ្នាទៅដើរលេងលំហែរកាយនៅប្រទេសក្រៅតែពីរនាក់ ហើយចាប់ផ្ដើមនៅប្រទេសអូទ្រីសដំបូងគេ ហ្វេនៗស្រលាញ់ពេញចិត្តស្ដូកតែម្ដង
ជាក់ស្ដែងនៅពេលថ្មីៗនេះ Yaya ក៏បានផុសរូបភាពដ៏ស្រស់ស្អាត ក្នុងឈុតពណ៌ទឹកប៊ិច ថ្វីត្បិតតែឈុតនេះបិតជិតមិនបង្ហាញសាច់ខ្ចីតែក៏ស៊ិចស៊ីខ្លាំងណាស់ដែរ ព្រោះតែយឺតរឹបជាប់រាង បង្ហាញអោយឃើញទម្រង់រាងដ៏តូចច្រឡឹងរបស់សាម៉ីខ្លួនយ៉ាងច្បាស់ រាងស្អាតណាស់ រកសាច់ខ្លាញ់មិនឃើញទេ
ឃើញបែបនេះហើយសូម្បីតែ Nadech ក៏លាន់មាត់សរសើរម្ចាស់បេះដូងដែរ “ចូលចិត្តៗៗៗៗ” ថែមរូប emoji ភ្លើងអោយទៀត
អត្ថបទដោយ : នីត្តា
D8X9fI9DyP2RjdX8tJxXQEZVe1vOtSzftLuFbtWD4nN9ZZlyLUB-drwz5pnzfVHmfXZR/s1600/gal-9678834-20241231045344-35533da.jpeg”/>