មើលគេធ្វើដាក់បេះដូងហ្វេនៗ Bella មិនត្រឹមតែមានសង្សាទេតែមានទាំងអង្គរក្សនិងបើកឡានចាំមកទទួលដល់កន្លែងការងារទៀតតែដូចប្រហែលៗៗៗ! មានរូបភាព
តួឯកស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Bella Ranee ដែលអាចនិយាយបានថានាងពិតជានារីសំណាងពិត មិនថាការងារមិនថាស្នេហាទេ គ្រប់គ្នាច្រណែនពេញប្រទេសតែម្ដង
ហើយរយៈក្រោយមកនេះឃើញថាស្នេហាដូចជាផ្ទុះឡើងដូចភ្នំភ្លើងអញ្ចឹង ហើយជាពិសេសពេលនេះហៅគ្នាជាសង្សាពេញៗមាត់ទៀតផង សូម្បីតែហ្វេនៗក៏ស្រែកភ្លាត់មាត់ភ្លាត់កគ្រប់ៗគ្នា
មុននេះឃើញ Bella ទៅចូលរួមជប់លៀងយ៉ាងកក់ក្ដៅជាមួយនិងគ្រួសាររបស់ Will Schwinn នេះបញ្ជាក់ថានេះហើយជាអនាគតកូនក្រមុំក្នុងគ្រួសាររបស់ Will រហូតមកដល់ពេលថ្មីៗនេះខាងស្រីក៏បានធ្វើដំណើរ ទៅចូលរួមពិធីថ្វាយបង្គំព្រះបរមសារីរិកធាតុ។ (The Glass Tooth Relic) នៅ Royal Plaza ក្នុងទីក្រុងបាងកក បន្ទាប់ពីពិធីនេះ Bella ក៏ត្រូវបានកំលោះរូបសង្ហាម្នាក់មកទទួលនិងជូនទៅដល់ផ្ទះវិញ ហើយម្នាក់នេះគ្មាននរណាក្រៅពីម្ចាស់ចិត្តម្នាក់នេះនោះទេ Will Chiwan។
អត្ថបទដោយ : នីត្តា