គូនេះផ្អែមល្ហែមរាល់ឆ្នាំតែម្ដង! ឆ្នាំនេះមកទៀតហើយការបង្ហាញក្ដីស្រលាញ់របស់តារាប្រុសលោក Ter Chantavit ចំពោះតួឯកស្រី Mai Davika យកផ្កាទាំងសួនមកបញ្ជាក់ទៀតហើយ ថ្ងៃពិសេសមិនដែលភ្លេចជូនកាដូពិសេសឲMaiនោះឡើយមានធំប្រហាក់ប្រហែលគ្នារាល់ឆ្នាំ។ ដោយឆ្នាំនេះក្នុងឱកាសនៃថ្ងៃបុណ្យនៃក្ដីស្រលាញ់តារាប្រុសលោក Ter Chantavit ជូនតួឯកស្រី Mai Davika នូវបាច់ផ្កាកុឡាបពណ៌ក្រហមសុទ្ធតែម្ដង ថែមជាបាច់ផ្កាដែលមានទំហំយ៉ាងធំបីដូចជាបានកាត់ផ្កាកុឡាបក្រហមមកទាំងសួនយកមកឲMaiផងដែរ។
នេះមិនមែនជាលើកទីមួយនោះឡើយដែលលោក Ter Chantavit បានបង្ហាញក្ដីស្រលាញ់ចំពោះតួឯកស្រី Mai Davika តាមរយះការជូនផ្កាកុឡាបឲទាំងសួនបែបនេះ ព្រោះថានាឆ្នាំកន្លងទៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់បែបនេះលោក Ter ក៏ធ្លាប់បានធ្វើការSurprise ទៅដល់ Mai ម្ដងរួចមកហើយជាមួយនឹងការរៀបចំជាសួនផ្កាក្នុងផ្ទះឲ Mai ជាការរៀបកុឡាបពណ៌សបរិសុទ្ធតាំងពីកាំជណ្ដើរផ្ទះរហូតដល់ផ្នែកខាងក្រោមដូចជាសួនផ្កាស្រស់បំព្រង។ ហើយឆ្នាំនេះក៏មិនតិចជាងឆ្នាំមុនដែរ តួឯកស្រី Mai Davika បានទទួលបាច់ផ្កាយ៉ាងធំជាកុឡាបក្រហមស្រស់់លើសពីមួយរយទង ថែមភ្ជាប់ជាមួយសារសសេរដែលមានអត្ថន័យសន្យាថានឹងធ្វើជាបុរសដែលនៅក្បែរចាំគាំទ្រចាំលើកទឹកចិត្តពេលដែល Mai ជួបរឿងលំបាក និងសាងពេលវេលាល្អៗជាមួយគ្នារហូតទៅផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ