តួឯកស្រី Aum Patcharapa តម្លៃខ្លួនថ្លៃបំផុតក្នុងចំណោមតារាស្រីតួលេខលោតដល់ទៅ…

នៅតែជាតារាស្រីជួរមុខរឿងរូបសម្រស់និងតម្លៃខ្លួន តួឯកស្រី Aum Patcharapa ចូលដល់ឆ្នាំ២០២៥នេះហើយ នៅតែជាតារាស្រីដែលនៅក្នុងតារាចំណាត់ថ្នាក់តម្លៃខ្លួនតារាក្នុងការចំណាយជួលទៅសម្ដែងឬបង្ហាញមុខក្នុងកម្មវិធីផ្សេងៗនៅតែលោតខ្ពស់ជាងគេ ស៊ីថ្លៃជាងតារាស្រីល្បីៗដែលមានរឿងភាគថ្មីៗនាពេលបច្ចុប្បន្ននេះទៅទៀត។

ដោយបច្ចុប្បន្ននេះតួឯកស្រី Aum Patcharapa ហាក់មិនសូវបង្ហាញមុខក្នុងវិស័យការសម្ដែងទៅហើយ យូរៗទើបរូបនាងទទួលសម្ដែងរឿងភាគម្ដង។ ដោយតួឯកស្រី Aum ធ្លាប់និយាយពីរឿងនេះផងដែរថា ព្រោះតាំងពីវ័័យជំទង់មករូបនាងប្រឡូកក្នុងកាងារសម្ដែងរហូតមក បើគិតទៅជាងសាបសិបឆ្នាំហើយ។ នេះជាពេលវេលាដែលយូរគួរសម និងធ្វើឲរូបនាងសម្ដែងតួអង្គសឹងគ្រប់បែបគ្រប់ទម្រង់ ហើយនាងថាបើមានរឿងថ្មីមែននាងទទួលតែរឿងណាដែលនាងអានសាច់រឿងហើយថ្មីពីអ្វីដែលរូបនាងធ្លាប់សម្ដែងនាពេលកន្លងមក។ សម្ដែងការទទួលផ្សព្វផ្សាយផលិតផលវិញក៏រូបនាងរើសខ្លាំងផងដែរ ទាល់តែរបស់នោះល្អពិតៗ បានប្រើខ្លួនឯងយូរខែពិតៗទើបព្រមទទួលផ្សាយ ហើយរូបនាងក៏ជាម្ចាស់ប្រេនផ្ទាល់របសផលិតផលច្រើនប្រភេទផងដែរ។ អត់សូវទទួលកាងារប៉ុណ្ណឹងហើយ តួឯកស្រី Aum Patcharapa នៅតែជាតារាស្រីជួរមុខគេរឿងតម្លៃខ្លួន ព្រោះបើប្រេនមួយចង់បាននាងឲផ្សព្វផ្សាយកាន់ផលិតផលត្រូវចំណាយប្រាក់ចំនួន១៥លានបាតឯណោះ ចំណែកគ្រាន់តែចូលរួមកម្មវិធីមួយភ្លែតៗក៏រូបនាងរកបាន៣សែនបាតហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ