ចំណងស្នេហាលើកនេះអត់លាក់បាំងទេ តារាប្រុសលោក Big Thongpoom ជ្រើសរើសបង្ហាញមុខគូស្នេហ៍នៅក្នុងកម្មវិធីដើរម៉ូតមួយដែលរូបលោកបានធ្វើជាម៉ូដែល។ វាជារឿងធម្មតាដែលបុរសវ័យប្រហែលរូបលោកមានស្នេហា តែអ្វីដែលធ្វើឲមហាជននិងមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺគូស្នេហ៍លើកនេះរបស់លោក គឺមានអាយុរច្រើនលើសរូបលោកជាច្រើនឆ្នាំថែមជាបុរសដូចគ្នាផងដែរ។
លោក Big Thongpoom នៅក្នុងកម្មវិធីដើរបង្ហាញម៉ូតគ្រឿងពេជ្រឈុតថ្មីរបស់ហាងប្រេនពេជ្រមួយកន្លែង បានធ្វើឲមហាជនចាប់អារម្មណ៍ជាមួយនឹងការបង្ហាញមុខគូស្នេហ៍ថ្មីរបស់លោក។ តារាប្រុសលោក Big Thongpoom បានSurpriseគូស្នេហ៍ជាមួយការលុតជង្គង់សុំរៀបការបំពាក់ចិញ្ចៀនឲគូស្នេហ៍ជាចិញ្ចៀនពេជ្រប្រេនដូចគ្នានឹងប្រើរូបលោកដើរម៉ូដែលឲ ហើយនេះក៏ជាការបង្ហញមុខគូស្នេហ៍របស់់លោកជាសាធារណះផងដែរ។ ចំណែកគូស្នេហ៍ថ្មីរបស់លោក Big Thongpoom ក៏មិនមែនអ្នកឆ្ងាយផងដែរតែជាម្ចាស់ប្រេនម្ចាស់ហាងពេជ្រនេះតែម្ដង ជាបុរសវ័យជ្រេដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភសេដ្ឋីត្បូងសេដ្ឋីពេជ្រដ៏ល្បីមួយរូបផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ