បិះទៅហើយ បិះខូចសម្រស់ដែលស្រស់ស្អាតផូរផង់! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមនាង Noey Chotika ថ្ងៃកំណើតដ៏រីករាយតែបែរជាជួបហេតុការណ៍ភ្លើងឆាបឆេះសក់ដែលបណ្ដាលមកពីភ្លើងទៀននៅនំខេកខួបកំណើត។ រូបនាងបានដឹងខ្លួននិងបានពន្លត់ភ្លើងទាន់ពេលទើបមិនជួបហេតុការណ៍អាក្រក់ធ្ងន់ធ្ងរ ហើយនាងក៏ចង់បង្ហោះវីដេអូមួយនេះជាសារដាស់តឿនដល់មហាជនឲមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀនផ្សេងៗពេលប្រារព្ធពិធីខួបកំណើតនិងកម្មវិធីផ្សេងៗដើម្បីកុំឲជួបហេតុការណ៍ដូចជារូបនាងផងដែរ។
ដោយតារាស្រី Noey Chotika បច្ចុប្បន្ននេះរូបនាងបានក្លាយជាអ្នកម្ដាយកូនពីរ ជាភរិយារបស់ស្វាមីអ្នកជំនួញ និងរូបនាងពេលនេះក៏មិនសូវបានបង្ហាញមុខក្នុងរឿងភាគថ្មីៗដូចមុនហើយផងដែរ។ យ៉ាងណាក៏ដោយមិត្តអ្នកគាំទ្រនៅតែនឹកដល់ស្នាដៃការសម្ដែងរបស់នាង និងសសើរថារូបនាងជាតួឆ្នាស់តួឆ្នើមដែលមានសម្រស់ស្រស់ស្អាតក្នុងរឿងភាគនាពេលកន្លងមក។ ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមរបស់នាងបានបង្ហោះហេតុការណ៍មួយដែលទើបកើតឡើងចំពោះរូបនាង គឺមិនប្រយ័ត្នធ្វើឲភ្លើងឆាបឆេះសក់។ ក្នុងឱកាសថ្ងៃកំណើតរបស់ស្វាមីរូបនាងនិងកូនៗបានធ្វើSurpriseនំខេកឲស្វាមី។ ហើយដោយកាន់គៀកជិតពេកធ្វើឲភ្លើងទៀននៅលើនំខេកបានមករាលឆេះដល់សក់របស់នាង ធ្វើឲមានក្លិនខ្លោច។ ជាសំណាងដែលរូបនាងដឹងខ្លួនទាន់ពន្លត់ភ្លើងបានកុំអីត្រូវឆេះសក់និងមុខរបស់នាងហើយ និងថ្ងៃក្រោយនាងលែងលើកយកមកកាន់ដាក់ដល់សក់បែបនេះទៀតហើយ និងដាស់តឿនមិត្តអ្នកគាំទ្រឲមានការប្រុងប្រយ័ត្នផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ