រឿងតែមួយដែលអាចធ្វើឲតួឯកស្រី Mai Davika សម្រក់ទឹកភ្នែកទ្រហ៊ោរយំនៅកណ្ដាលវង់សម្ភាសន៍ ដោយមិនអាចអត់ទ្រាំបាននោះគឺពេលដែលអ្នកសារពត៌មានសួរចាក់ចំសំណួររឿងទំនាក់ទំនងក្រុមគ្រួសាររបស់នាងជាពិសេសគឺរឿងទាក់ទងនឹងឪពុករបស់នាងដែលកំពុងមានការចុះផ្សាយនាពេលថ្មីៗនេះ។ ដោយមុននេះមានការចុះផ្សាយនិងពាក្យចចាមអារ៉ាមថាតួឯកស្រី Mai Davika ជាកូនមិនមែនថែឪពុកខណះដែលពេលនេះឪពុករបស់នាងធ្លាក់ខ្លួនដេកឈឺក្នុងមន្ទីពេទ្យហើយ។ ដោយរឿងនេះធ្វើឲតួឯកស្រី Mai Davika អស់ការអត់ទ្រាំមានការសម្រក់ទឹកភ្នែក ព្រោះកន្លងមករូបនាងគិតថាខ្លួនឯងក៏បានបំពេញតួនាទីជាកូនតាមដែលអាចធ្វើបានហើយ និងចង់ដឹងដែរថាអ្នកដែលនិយាយថាឲនាងហ្នឹងមានដឹងរឿងក្រុមគ្រួសារនាងច្បាស់អត់? ធ្លាប់ដឹងពីប្រវត្ដិរបស់នាងកាលពីក្មេងៗឬអត់?
ដោយតួឯកស្រី Mai Davika បដិសេដនូវពាក្យចចាមអារ៉ាមដែលថានាងមិនដែលទៅមើលឪពុកនិងផ្គត់ផ្គង់ឪពុក។ នាងថារូបនាងបានផ្ដល់ប្រាក់ចិញ្ចឹមឪពុករៀងរាល់ខែទោះមិនច្រើនមហាសាលតែនាងក៏បានបំពេញតួនាទីរបស់នាងក្នុងនាមជាកូនម្នាក់ ហើយពេលនេះឪពុករបស់នាងក៏មានក្រុមគ្រួសារថ្មីរបស់គាត់យូរហើយផងដែរ។ តាំងពីរូបនាងនៅវ័យកុមារភាព Mai គឺរស់នៅមើលថែគ្នាតែពីរនាក់ម្ដាយកូន និងដឹងថាខ្លួនឯងជាកូនកាត់ដែលមានឪពុកជាជនជាតិប៊ែលហ្សិក តែអ្នកដែលចិញ្ចឹមនាងឲធំដឹងក្ដីគឺជាម្ដាយរបស់នាង។ ទោះយ៉ាងណាក៏ដោយពេលដែលនាងបានល្បីឈ្មោះអាចរកចំណូលខ្លួនឯងបាននាងក៏សុំម្ដាយទាក់ទងជាមួយនឹងឪពុក និងធ្លាប់នាំឪពុកមកលេងហាងនំខេករបស់ផងដែរ។ កន្លងមកនាងក៏ផ្គត់ផ្គង់ឲឪពុកខ្លះៗតាមដែលអាចឲបាន តែនាងក៏ត្រូវយល់ចិត្តអ្នកម្ដាយដែលខំមើលថែនាងមកតាំងពីតូចផងដែរ។ ហើយដល់ពេលមានពត៌មានថា Mai ជាកូនអកត្ដញ្ញូមិនចិញ្ចឹមឪពុកចេញមកបែបនេះ រឹតតែធ្វើឲMaiហួសចិត្តនិងសង្វេគអាណិតខ្លួនឯងជាខ្លាំងនិងមិនចង់ឲមានការវែកញែកតទៅទៀតរឿងក្រុមគ្រួសារបស់នាងទៀតឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ