តួឯកស្រី Chompoo Araya ធ្លាប់តែល្បីតែងខ្លួនហ្វេសិនប្រេនគេពេលនេះបង្កើតប្រេនខ្លួនឯងតែម្ដង…

មិនមែនចាយលុយទិញរបស់ប្រេនៗចោលឥតប្រយោជន៍នោះឡើយពេលនេះតួឯកស្រី Chompoo Araya ចេញជំនួញខ្លួនឯងបង្កើតប្រេនផ្ទាល់ខ្លួន Chompoo Araya នឹងគេដែរហើយ។ ដោយការបង្កើតអាជីវកម្មលើកនេះគឺកើតចេញពីការស្រលាញ់ចូលចិត្តផ្ទាល់ខ្លួនរបស់នាងផ្ទាល់តែម្ដង ហើយរូបនាងក៏ចង់បង្ហាញម៉ូតហ្វេសិនដែលខ្លួនឯងស្រលាញ់ចូលចិត្តទៅឲមិត្តអ្នកគាំទ្របានឃើញនិងបានពាក់ផងដែរ។ តែយ៉ាងណាក៏ដោយគម្រោងអាជីវកម្មរបស់នាងគឺមិនទាន់បើកជាផ្លូវការនៅឡើយនោះទេ នៅកំពុងសាកល្បងម៉ូតថ្មីៗនិងមើលលើហ្វេសិនដែលពេញនិយមនៅពេលបច្ចុប្បន្ននេះផងដែរ តែតួឯកស្រី Chompoo ក៏បានបង្ហាញរូបភាពខ្លះៗនៅកន្លែងឃ្លាំងស្ដុកសម្លៀកបំពាក់ម៉ូតថ្មីរបសនាងហើយផងដែរ។

នាពេលកន្លងមកតួឯកស្រី Chompoo Araya តែងមានឈ្មោះជាតារាស្រីហ្វេសិននៅក្នុងរង្វង់សិល្បៈតារាថៃ រឿងការតុបតែងកាយតែនាំមកនូវម៉ូតប្លែកៗមានស្ទាយមិនសុាំគេនោះឡើយ។ ជាពិសេសពេលទៅលេងក្រៅប្រទេសម្ដងៗតែនាំម៉ូតហ្វេសិនចុងឆ្នាំបង្អស់មកពាក់បង្ហាញមិនឲក្រោយគេនោះដែរ ថែមសម្លៀកបំពាក់គ្រឿងប្រដាប់ដែលរូបនាងតុបតែងកាយនាពេលកន្លងមកសុទ្ធសឹងតែជារបស់ប្រេនៗដែលមានតម្លៃខ្ពស់ថែមទៀតផង។ ជាតារាស្រីដែលតាមហ្វេសិននិងប្រេនល្បីៗនាពេលកន្លងមក ពេលនេះតួឯកស្រី Chompoo Araya សម្រេចចិត្តមានគម្រោងនឹងបង្កើតប្រេនខ្លួនឯងមួយដែរហើយ ដោយគម្រោងអាជីវកម្មនេះរូបនាងពេញចិត្តជាខ្លាំងព្រោះបានបំពេញក្ដីស្រម៉ៃជាម្ចាស់ប្រេនសម្លៀកបំពាក់ និងអ្នកគាំទ្រជឿថាតួឯកស្រី Chompoo Araya អាចបង្កើតអ្វីដែលថ្មីព្រោះកន្លងមករូបនាងក៏ជានារីដែលមានស្ដាយ៍និងហ៊ានសាកល្បងម៉ូតថ្មីៗផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ