ពិតទេ? តួឯកប្រុសលោកKim Soo-hyunកំពុងរងការរិះគន់និងunfollow ក្រោយធ្លាយករណីមូលហេតុការស្លាប់Kim Sae-ron…

ក្លាយជារឿងរ៉ាវវែកញែកយ៉ាងក្ដៅគគុកម្ដងទៀតជុំវិញករណីការស្លាប់របស់តួឯកស្រីកូរ៉េដ៏វ័យក្មេងតារាស្រី Kim Sae-ron ដោយរូបនាងត្រូវបានគេប្រទះឃើញបាត់បង់ជីវិតទៅហើយកាលពីថ្ងៃទី១៦​ ខែកុម្ភះ ឆ្នាំ២០២៥កន្លងទៅ ខណះដែលអាយុររបស់នាងទើបតែ២៤ឆ្នាំប៉ុណ្ណោះ។ ករណីតួឯកស្រី Kim Sae-ron ស្លាប់ដោយការធ្វើអត្ដឃាត តែមហាជននៅតែចង់ដឹងរឿងរ៉ាវនៅពីក្រោយមូលហេតុនៃការសម្រេចចិត្តធ្វើអត្ដឃាតទាំងក្មេងវ័យរបស់តារាស្រីដួងនេះ។ ហើយថ្មីៗនេះក៏លេចចេញជាពត៌មានផ្សព្វផ្សាយចែករំលែកពេញបណ្ដាញសង្គមកូរ៉េ ថាតារាប្រុសលោក Kim Soo-hyun គឺជាអតីតគូស្នេហ៍របស់តារាស្រី Kim Sae-ron ទាំងគូចែកផ្លូវគ្នាមុននាងគិតខ្លី ថែម Kim Sae-ron ក៏ជំពាក់លុយ Kim Soo-hyun ជាច្រើនលាន និងត្រូវបានគេតាមទារលុយនៅកំឡុងពេលនោះផងដែរ។

អ្នកដែលចុះផ្សាយពត៌មានរឿងរ៉ាវចំណងស្នេហារបស់តួឯកប្រុសលោក Kim Soo-hyun និងតារាស្រី Kim Sae-ron កាលពីថ្មីៗនេះនោះគឺសារពត៌មានដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Dispatch។ ដោយបានបង្ហាញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមរបស់តារាប្រុសលោក Kim Soo-hyun និងតារាស្រី Kim Sae-ron កាលពីនៅផ្អែមល្ហែមទាក់ទងគ្នា។ តែទាំងគូក៏បានបែកបាក់ចែកផ្លូវគ្នាវិញ ថែមកាលនោះតារាស្រីវ័យក្មេង Kim Sae-ron ក៏បានជួបករណីចូលប៉ុស្ដិ៍ប៉ូលីសព្រោះតែស្រវឹងហើយបើកបរ ដែលធ្វើឲរូបនាងរងការរិះគន់ជាខ្លាំងនិងបាត់បង់ប្រជាប្រិយភាពមួយរយះពេលទៀតផង។ ហើយកំឡុងពេលក្រោយចែកផ្លូវគ្នាជាមួយKim Soo-hyunហើយនោះ តារាស្រី Kim Sae-ron ក៏ត្រូវបានក្រុមហ៊ុន Gold Medalist ដែលជាក្រុមហ៊ុនរបស់ Kim Soo-hyun​ បានផ្ញើរសារគំរាមរកប្ដឹងតាមផ្លូវច្បាប់ករណីជំពាក់លុយ700លានវ៉ុន ធ្វើឲគេសង្ស័យថាឬនេះជាមូលហេតុដែលធ្វើឲ Kim Sae-ron គិតខ្លីទាំងវ័យក្មេងបែបនេះ?

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ