កំពុងមានផ្ទៃពោះ? តួឯកស្រី Matt Peranee ស្វាមីថ្នមដូចកែវមិនឲសូម្បីទៅបើកទ្វាររបងដោយខ្លួនឯង…

ឬមួយតួឯកស្រី Matt Peranee មានដំណឹងល្អហើយ? ខណះដែលរូបនាងបានបង្ហោះវីដេអូសម្រាកលំហែរនៅផ្ទះជាមួយស្វាមី មិត្តអ្នកគាំទ្រសង្កេតឃើញថារូបនាងហាក់មានសាច់ឈាមស្រស់ថ្លាជាងមុន ថែមត្រូវបានស្វាមីមើលថែថ្នាក់ថ្នមដូចកែវ មិនឲសូម្បីតែភរិយាចុះទៅបើកទ្វាររបងផ្ទះដោយខ្លួនឯងនោះឡើយ និងបានលឺសម្លេងស្វាមីរបស់តួឯកស្រី Matt Peranee និយាយថា កំពុងមានពោះមានទម្ងន់បែបនេះកុំធ្វើកាងារធ្ងន់ទៀតផង។ ឬមួយសំដៅទៅលើតួឯកស្រី Matt Peranee កំពុងតែមានផ្ទៃពោះកូនដំបូងហើយ? មិត្តៗអ្នកគាំទ្របង្ហាញការត្រេកអរមកកាន់រូបនាង និងសសើរស្វាមីរបស់នាងដែលមើលថែទាំភរិយាបានយ៉ាងល្អផងដែរ។

ដោយតួឯកស្រី Matt Peranee បានសម្រេចចិត្តលាភាពនៅលីវចូលរោងការជាមួយគូស្នេហ៍អ្នកជំនួញកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ បើគិតមកទល់ពេលនេះមង្គលការរបស់នាងបានជាងកន្លះឆ្នាំហើយផងដែរ ហើយពេលនេះមិត្តអ្នកគាំទ្រកំពុងគិតថាតួឯកស្រី Matt Peranee ពិតជាកំពុងមានដំណឹងល្អហើយ ព្រោះមួយរយះពេលចុងក្រោយនេះរូបនាងតែងបង្ហោះរូបភាពសម្រាកលំហែរនៅផ្ទះ ជាជាងចេញទៅកម្មវិធីឆ្ងាយៗ ថែមស្វាមីមើលថែយ៉ាងជិតស្និទ្ធ។ ហើយកាន់តែច្បាស់ទៀតនោះគឺវីដេអូក្រោយនេះដែលនាងបានបង្ហោះ ជាវីដេអូដែលរូបនាងនៅមកជិះឡានជាមួយស្វាមីមកដល់ផ្ទះ រៀបនឹងចុះពីឡានទៅរុញទ្វាររបងផ្ទះទៅហើយ តែត្រូវស្វាមីឃាត់និងរត់ទៅបើកទ្វារដោយខ្លួនឯងវិញ ព្រោះថានាងកំពុងទម្ងន់បែបនេះកុំប្រើកម្លាំងលើករបស់ធ្ងន់ៗផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ