Baifern Pimchanok បង្វឹករាងកាយកាន់តែអេមឡើងព្រោះតែរូបប៉ុន្មានសន្លឹកនេះធ្វើអោយគ្រប់គ្នាញាប់ញ័របេះដូងពេញប្រទេស! មានរូបភាព
Baifern Pimchanok ហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួនសាងរាងកាយកាន់តែស្រស់ស្អាតនិងរឹងមាំ មើលតែក្បាលពោះក៏អាចដឹងបានថាសាច់ដុំស៊ិចស៊ីកម្រិតណា
ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់កាន់តែកើនឡើងសម្រាប់តារាសម្ដែងស្រី Baifern Pimchanok ដោយជាក់ស្ដែងនាងបានបង្ហោះរូបភាពដែលបានបង្ហាញអោយឃើញរាងកាយតាមផ្នែកនៅក្នុង IG ធ្វើអោយអ្នកគាំទ្រដង្ហែរគ្នាមកកោតសរសើរមិនឈប់
ប្រសិនបើនរណាតាមដាននាងជាប់លាប់ច្បាស់ជាឃើញថានាងតែងតែចូល gym ហាត់ប្រាណរាល់ថ្ងៃ ដើម្បីហ្វឹកហ្វឺនរាងកាយអោយកាន់តែស្រស់ស្អាតឡើង ហើយលទ្ធផលក៏បានឃើញដូចក្នុងរូបដែលនាងផុសអញ្ចឹង
កាន់តែមើលកាន់តែទាក់ទាញ ស្អាតស៊ិចស៊ីខ្លាំងណាស់ ចង្កេះតូចស្ដើងអមជាមួយនិងសាច់ដុំពោះតិចៗពិតជាស្រស់ស្អាតខ្លាំងណាស់ ឃើញបែបនេះហើយបើមិនអោយអ្នកគាំទ្រសរសើរក៏មិនកើតដែរ
ជាពិសេសនាងមិនត្រឹមតែមានរាងស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏សាច់ក្រអូបមិនស្ទើរដែរថ្វីត្បិតតែពេលនេះនាងនៅលីវគ្មានម្ចាស់បេះដូងប៉ុន្ដែក៏មានអ្នកចូលមកញ៉ែញ៉ងមិនដាច់
អត្ថបទដោយ : នីត្តា