សចែងសចាំងស៊ូថ្ងៃមិនខ្លាចក្ដៅបែបនេះគឺមិនអាចភ្លេចឈ្មោះរបស់តារាស្រី Grace Karnklao បានឡើយ ព្រោះរូបនាងជាតារាស្រីមួយដួងដែលតែងតែមានកម្រងរូបភាពនារីស្បែកសខ្ចីរត់លេងនៅលើឆ្នេរខ្សាច់បង្ហោះក្នុងបណ្ដាញសង្គមជាញឹកញាប់ឲមិត្តអ្នកគាំទ្របានឃើញជាច្រើនឆ្នាំកន្លងមកនេះ។ ក្នុងឆ្នាំ២០២៥នេះក៏មិនខុសពីឆ្នាំមុនៗនោះដែរ តារាស្រីGrace Karnklao នៅតែមានសម្រស់ស្បែកសខ្ចីចែងចាំងក្នុងចំណោមតារាស្រីថៃល្បីៗ ថែមចូលចិត្តទៅបង្ហាញសម្រស់ស្បែកសនេះនៅមាត់សមុទ្រក្នុងឈុតប៊ីគីនីចម្រុះពណ៌។ លើកនេះតារាស្រី Grace ទៅលេងមាត់សមុទ្រទៀតហើយ ថែមថតរូបលេងនៅមាត់ឆ្នេរកណ្ដាលថ្ងៃក្ដៅមិនខ្លាចពន្លឺថ្ងៃទៀតហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ